ក្រសួងអប់រំ​ដាក់ទណ្ឌកម្ម​​ដល់​​គ្រូ​បង្រៀន​ម្នាក់​ករណី​អសីលធម៌​ក្នុង​ពេល​បង្រៀន​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (១៥ តុលា ២០១៥) ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ការដាក់ទណ្ឌកម្ម​ខាង​វិន័យ​ដល់​គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង លើ​​ករណី​​ដាក់​ទណ្ឌ​កម្ម​​ដល់​សិស្ស​ស្រី​ដោយ​អសីលធម៌​ក្នុងពេល​បង្រៀន​។

ការដាក់ទណ្ឌកម្ម​ខាង​វិន័យ​ដល់​គ្រូ​បង្រៀង​រូបនេះ បន្ទាប់​ពី​ក្រសួង​អបរំ បាន​សង្កេតឃើញថា កាលពី​ពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​​ករណី​​លោក​គ្រូ​​ឈ្មោះ​ដួង សា​នេត ​ដាក់​ទណ្ឌកម្ម​លើ​សិស្ស​ស្រី ដោយ​ទាមទារ​ឱ្យមាន​ការរក​យុត្តិធម៌​ជូន​សិស្សស្រី​រងគ្រោះ​​នោះ​​ឱ្យ​បាន​​សម​ស្រប​​។ នេះ​​បើ​​យោង​តាម​​សេចក្តី​ប្រកាស​​ព័ត៌មាន​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៥​។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​ខាង​វិន័យ​ដល់​លោកគ្រូ​ដួង សា​នេត គឺ​ស្រប​តាម​មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​សហលក្ខនិ្តកៈ​មន្ត្រីរាជកា​រស៊ី​វិលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ រីឯ​ទណ្ឌកម្ម​ខាង​ផ្លូវ​ច្បាប់​ផ្សេង​ទៀត គឺជា​សមត្ថកិច្ច​របស់​តុលាការ ដែល​ក្រសួង​អប់រំ ពុំ​មាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ឡើយ​៕ ​

1

1

 

Related Articles

Back to top button
Close
Close