ការ​ហាត់​រាំ​សង្វាក់​ម៉ា​ឌី​ហ្សុន ​ឆ្ពោះ​ទៅ ​អង្គរ​សង្ក្រាន្ត​រាំបំ​បែក​ឯក​គ្គទកម្ម​ (មាន VDO)

សារព័ត៌មាន​យុវវ័យថ្មី​/

សៀម​រាប (៣១ មីនា ២០១៥) ៖ កា​រវិ​លម​កវិ​ញនូ​វព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ សម្រា​ប់ឆ្នាំ​មមែ​ ពស​ ២៥៥៩ ត្រូវ​នឹង​ គស ​២០១៥ ​ សហភាព​សហព័ន្ធ​យុវជ​នកម្ពុ​ជា បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុ​ជា កសាង​មោទ​នភា​ពរ​បស់ខ្លួ​ន ​តាម​រយៈ​នៃ​កម្ម​វិធី (អង្គរសង្ក្រាន្ត ​រាំ ​ឯក​គ្គទកម្ម​) ។ [​ អានបន្ត ]

ជា​មួយ​នឹង​ឱកាស​ដ៏​មាន​តម្លៃ​នេះ ​ គ្រួសារ​សហភាព​សហព័ន្ធ​យុវ​ជនក​ម្ពុជា​ខេត្ត​សៀម​រាប​ មាន​កិត្តិយស​ដោយ​បាន​ការ​ចូល​រួមពីសំណាក់​យុវវ័យ​ សិស្ស​និង​និស្សិត​ ២០១៥ ​នាក់ ​សម្រាប់​ការ​រាំ​សង្វាក់​ម៉ាឌីហ្សូន​ ដណ្តើម​យក​ឯក​គ្គទកម្មពិភព​លោក ក្រោម​ឆ័ត្រ​នៃ​យុទ្ធនាការ​សៀម​រាប​ផ្ទះ​ខ្ញុំ ​ ក្នុង​ប្រធាន​បទ​ទី៤ ​របស់​ខ្លួន​ ( កីឡា​ដើម្បី​សុខ​ភាព​ )។

សិស្ស​និស្សិត ​២០១៥នា​ក់នោះ ​មក​ពីវិទ្យាល័យ​ វិ​ទ្យាស្ថាន​សិក្សា ​ សាក​លវិទ្យាល័យ​នានា​ក្នុង​ក្រុង​សៀម​រាប​ ដែល​ក្នុង​នោះ ​ក៏​មាន​វត្ត​មានរ​បស់គរុសិស្ស​នៃ​សាលា​គរុកោសល្យនិ​ងវិ​ក្រឹត​ការ​ខេត្ត​សៀម​រាប​ផង​ដែរ​ ។

បេក្ខ​ជន ​បេក្ខ​នារី​ ដែល​ជា​សិស្សនិ​ងនិស្សិត​ទាំង​២០១៥​នាក់​នោះ ​ត្រូវ​បាន​បែង​ចែក​ជា​១៤​ក្រុម​ និង​បាន​ឆ្លង​កាត់​ការ​ហាត់​រាំ ​ជា​ច្រើន​ថ្ងៃ​ ដោយ​មាន​ការ​ជួយ​សម្រប​សម្រួល​ពី​សំណាក់​ក្រុម​ការងារ​របស់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ខេត្ត​សៀម​រាប​ ៕

យុវវ័យថ្មី​

Related Articles

Back to top button
Close
Close