បត់​រថ​យន្ត​ឆ្លង​ផ្លូវ​បុក​ម៉ូតូ​រង​របួស​ធ្ងន់​ ស្រាល​ពីរ​នាក់​

ភ្នំពេញ៖ កាលពីវេលា១១៖២០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២យុវជនពីរនាក់ បានរង​ របួសធ្ងន់ស្រាល​ ក្រោយពីពួកគេ ត្រូវ​រថយន្តមួយគ្រឿងបានបើកបុក ស្ថិត​នៅ​ត្រង់ចំណុច​ គល់ស្ពាន ជ្រោយចង្វារ ត្រើយខាងកើត លើផ្លូវជាតិលេខ៦អា ស្ថិតក្នុង សង្កាត់ជ្រោយ​ចង្វារ ខណ្ឌប្ញស្សីកែវ។

ជន​រង​គ្រោះ​ទាំង​ ២នាក់ ​ទី​១ ឈ្មោះ ជៀត គំរោង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ ​ទី២ ឈ្មោះ វ៉ា សុជាតា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

មន្រ្តីនគរបាលចរាចរ និងសមត្ថកិច្ចមូលដ្ឋាន ​បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង ដោយសាររថយន្ត ម៉ាក KIATITAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D-5682 បានធ្វើដំណើរតាមបណ្តោយ ស្ពានជ្រោយចង្វារ ពីទិសខាងលិចមកកើត (ចេញពីភ្នំពេញ) លុះមកដល់ចំណុច កើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូមួយគ្រឿង ដែលធ្វើដំណើរ ច្រាសទិសគ្នា ម៉ាក HONDA SL ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AN-3383។

បច្ចុប្បន្ន ម៉ូតូ និងរថយន្ត ត្រូវបាន រក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ ​ និងអ្នកបើករថយន្តបង្កហេតុ នឹងបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close