អ្នក​​និពន្ធ​​សៀវ​​ភៅ​​ “នាយក​​រដ្ឋ​មន្រ្​តី​ខ្មែរ​​ទាំង​​៣៦​​រូប​​ជាន​រ​ណា?​”​ ជួយ​​កុមារៗ​​ដែល​​ចង់​បោះ​បង់​ចោល​ការ​សិក្សា​នៅ​អនុវិទ្យា​ល័យ​​ក្នុង​​​ភូមិ​​មួយ​

សារព័ត៌មាន​ Cambodia News/

ស្រុក​​សាគ្គី​មាន​ជ័យ៖ លោក ឆាយ សផុល អ្នកនិពន្ធសៀវភៅ​ “នាយក​រដ្ឋម​ន្រ្តីខ្មែរ​ទាំង​៣៦​រូប​ជា​​​នរណា?” នៅ​​សប្តាហ៍នេះ បាន​​ជួយទប់ស្កាត់​មិន​ឲ្យកុមារ​បីនាក់ពី​​ការបោះបង់ចោលការសិក្សា​​នៅ​ថ្នាក់​អនុវិទ្យា​ល័យ។

លោក ឆាយ សុផល បាននិយាយថា លោក​មាន​អារម្មណ៍ស្រណោះកុមារទាំងនាក់នោះ ព្រោះ​ឪពុក​ម្តាយ​​របស់​គេ​បានឲ្យ​ពួកគេ​ឈប់រៀន​នៅ​សាលាអនុវិទ្យាល័យដោយសារតែសាលាមាន​​ចម្ងាយ​ប្រមាណ​១០គីឡូម៉ែត្រពីផ្ទះ ហើយ​ពួកគេ​គ្មាន​អីជិះ។

លោក​​​បញ្ជាក់ បើកុមារទាំងបីនាក់នោះ​និង​កុមារឯទៀតៗ​ពិត​ជា​បោះបង់ចោលសាលាមែន លោកពិតជា​សោកស្តាយ ហើយ​វា​​ជា​រឿង​មួយ​ដ៏​​អាក្រក់បំផុត​សម្រាប់​កុមារ និង​គ្រួសាររបស់គេ ព្រម​ទាំង​​សង្គម​ទាំងមូលផងដែរ។

លោក សួស សារ៉េម ប្រធានភូមិច្រកកូវ ដែល​​​មាន​ចម្ងាយប្រមាណជិត៤០​គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ឃុំ​ពាម​របស់​ស្រុក​​​សាមគ្គី​មាន​​ជ័យ ខេត្តកំពង់ឆ្នាំង បាន​និយាថា នៅក្នុង​ភូមិ​​របស់លោក​អាច​​មាន​​កុមារ​មួយចំនួន​បោះបង់ចោល​ថ្នាក់អនុវិទ្យាល័យ ដោយ​សារតែ​ពួកគេ​គ្មាន​កង់​ជិះ​ទៅ​សាលា​ដែលនៅឆ្ងាយ​​ពីផ្ទះ។

លោក​បាន​បញ្ជាក់ថា លោក​បាន​បញ្ជាក់​ថា នៅក្នុងភូមិ​​មានតែ​​សាលាបឋមសិក្សា ហើយ​ផ្ទះ​របស់​​សិស្សខ្លះមាន​ចម្ងាយ​​​ពីរបី​​គី​ឡូ​ម៉ែត្រពីសាលា ​ដែលពួកគេអាច​ដើរបាន តែ​​នៅចុង​ខែ​តុលានេះ សិស្ស​​មួយចំនួន​បាន​ចប់ថ្នាក់បឋម ហើយ​ត្រូវបន្តទៅ​អនុវិទ្យាល័យច្រកស្តេច។ លោក​​បាន​សម្តែង​ការ​ព្រួយ​​បារម្មណ៍ពីបញ្ហានេះ ដោយសារតែភូមិ​របស់​លោក​មាន​គ្រួសារ​ក្រីក្រ​ច្រើន។

ក្នុង​ទឹកមុខស្រងូតស្រងាត់ សំប៉ាវ កុមារាមាន​​​​វ័យ១៣ឆ្នាំ បាននិយាយមួយៗ​ថា “​ខ្ញុំ​មិន​អាច​មាន​​​ឱកាសបាន​​ទៅរៀន​ទៀតទេនៅឆ្នាំនេះ ព្រោះពុកម៉ែឲ្យខ្ញុំឈប់ដោយសារអត់​​អីជិះ”។

លោក ជៀម វេង ឪពុក​​របស់ សំប៉ាវ និងកូន៣​នាក់ទៀត​បាន​និយាយក្នុងទឹកមុខស្មើ​​ថា “ខ្ញុំ​ក៏​អាណិត​​កូនដែរ តែមិន​​ដឹង​​​ធ្វើម៉េច បើ​​ខ្ញុំ​ក្រគ្មានលុយ​ទិញ​កង់ឲ្យវា​​ជិះទៅរៀន។ ដូចនេះមាន​តែឲ្យ​វា​ឈប់​រៀន​ទៅ”។

កុមារី ស្រី រ៉ា អាយុ ១២ ឆ្នាំ បាន​និយាយថា កាល​រៀន​​ថ្នាក់​ប​ឋមសិក្សា​​ក្នុង​ភូមិ នងា​អាច​ដើរ​បាន តែ​​​នៅចុង​ខែ​តុលានេះ នាង​ត្រូវបន្ត​ទៅរៀន​នៅ​ឯ​អនុ​វទ្យា​ល័យ​​​​ច្រក​ស្តេច​ដូច​ សំប៉ាវ ដែរ ដែល​ជា​បញ្ហា​ដ៏​ធំអត់មានអីជិះ។ ស្រី រ៉ា បញ្ជាក់ថា ក្នុង​ចំណោមបង​ប្អូន៧នាក់​គឺគ្មានកង់មួយគ្រឿង​ជិះ​ឡើយ។

ចំណែក​​ឯកុមារីម្នាក់ទៀត​គឺ​នាង ឆែម មុំ អាយុ១៤ឆ្នាំ បានចាប់​ផ្តើម​រៀន​​​នៅ​អនុ​វទ្យា​ល័យ​​ច្រក​ស្តេច​កាលពីឆ្នាំមុន តែនាងគ្មានកង់ជិះឡើយ ដោយនាង​បាន​ជិះដោយសារគេឯង តែបើគេ​មិន​ទៅ​រៀន នាង​​​ក៏អត់បាន​ទៅដែរ ដែលនាំឲ្យប៉ះពាល់ដល់​សិក្សា​។ ឆែម មុំ ជា​​កូន​ស្រ្តីមេម៉ាយក្រីក្រនៅក្នុង​ភូមិ​ហើយ​​​មាន​​បង​​ប្អូន​៤​នាក់ ដែល​គ្មាន​កង់​សូម្បីតែមួយគ្រឿង។

ដោយ​ទទួល​ដំណឹងបែបនេះ លោក ឆាយ សផុល អ្នកនិពន្ធសៀវភៅ​ “នាយក​រដ្ឋម​ន្រ្តីខ្មែរ​ទាំង​៣៦​​រូប​ជា​​នរណា?” បាន​​យក​ប្រាក់​បន្តិច​បន្តួចពីការលក់សៀវភៅ​ទៅទិញកង់ជូន​កុមារទាំងបីនាក់បាន​ម្នាក់​មួយគ្រឿង សៀវភៅនិងប៊ិចម្នាក់មួយឡូ និង​ប្រាក់បន្តិចបន្តួច។

លោក ឆាយ សផុល បាន​​និយាយ​ថា លោក​មិន​មែន​ជា​អ្នកមាន​ទេ តែ​នេះ​ជា​ការ​ជួយអ្នកដែល​ត្រូវ​​ការ​បំផុត ហើយ​លោក​មិន​ចង់ឲ្យកុមារឈប់រៀននោះឡើយ។ លោក​ សុផល បាន​រំលឹក​រឿង​អតីត​កាល​របស់​លោក​ថា នៅ​​ឆ្នាំ ១៩៨០ លោកធ្លាប់​​បាន​ដើរទៅរៀនពីត្រាំកក់​ទៅអង្គតាសោម​​ក្នុង​​ចម្ងាយ​១៩​​គីឡូម៉ែត្រ ដោយលោក​​ងើបតាំងពីមាន់រងាវទាបភ្លឺ គឺ​មួយ​ថ្ងៃលោក​ដើរជិត៤០​​គីឡូម៉ែត្រ​ទាំង​ទៅ​ទាំង​មក។

លោក សុផល បន្តថា លោកនឹង​យក​ប្រាក់ខ្លះទៀត​​ពីការលក់សៀវភៅ​ទៅទិញកង់​ឲ្យ​កុមារ​ផ្សេងៗ​​ទៀត​​ នៅ​ក្នុង​ភូមិ​ដទៃ​នៅ​ថ្ងៃ​ខាងមុខនេះ ហើយ​លោក​បាន​អំពាវ​នាវ​ឲ្យ​សប្បុរសជន​ជួយ​ដល់​កុមារ​​​របស់​​​យើង​​ឲ្យ​​បាន ​រៀនសូត្រ​គ្រប់ៗរូប ប់មិន​ដូច្នោះទេ សង្គមរបស់យើងនឹង​ជួបបញ្ហា៕ សុវណ្ណនាថ

កុមារ សំប៉ាវ កុមារី ស្រី រ៉ា និងកុមារី ឆឺម មុំ ទទួល​កង់​​និង​សៀវភៅ​ប៊ិច ព្រមមទាំងថវិកាបន្តិចបន្តួច​​​ពី​​លោក ឆាយ​សុផល អ្នកនិពន្ធសៀវ​ភៅ “នាយករដ្ឋមន្រ្តីខ្មែរ​ទាំង​៣៦​រូបជា​នរណា?” កាលពីថ្ងៃែ​ទី១៥ តុលា ២០១៤។
កុមារ សំប៉ាវ កុមារី ស្រី រ៉ា និងកុមារី ឆឺម មុំ ទទួល​កង់​​និង​សៀវភៅ​ប៊ិច ព្រមមទាំងថវិកាបន្តិចបន្តួច​​​ពី​​លោក ឆាយ​សុផល អ្នកនិពន្ធសៀវ​ភៅ “នាយករដ្ឋមន្រ្តីខ្មែរ​ទាំង​៣៦​រូបជា​នរណា?” កាលពីថ្ងៃែ​ទី១៥ តុលា ២០១៤។

Related Articles

Back to top button
Close
Close