នគរបាលស្គាល់អត្តសញ្ញាណ និង កំពុងតាមចាប់ខ្លួនអង្គរក្ស សុក ប៊ុន
សារព័ត៌មាន Cambodia News
ភ្នំពេញ (23 កក្កដា 2015) ៖ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានថ្លែងថា នៅពេលនេះ នគរបាលបានរកឃើញអត្តសញ្ញាណអង្គរក្ស សុខ ប៊ុន ដែលជាជនសង្ស័យប្រើអំពើហិង្សា ដោយមានប្រើកាំភ្លើងភ្ជុង កញ្ញា ឯក សុជាតា ហៅ សាសា នោះនគរបាលបានដឹងអត្តសញ្ញាណច្បាស់ ហើយកំពុងស្វែងរកចាប់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ទោ សុខ ខេមរិន មិនអាចបញ្ជាក់ ពីឈ្មោះ និង មុខងាររបស់ជនសង្ស័យ ជាអង្គរក្ស សុខ ប៊ុន នេះទេ ដើម្បីរក្សាការសម្ងាត់របស់ នគរបាល ។
គួរបញ្ជាក់ថា ជនសង្ស័យ សុខ ប៊ុន ដែលធ្លាប់ជា ប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមទាំងបក្ខពួក (អង្គរក្ស) រងនូវការប្តឹងចោទថា បានព្រួតគ្នាប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងទៅលើកញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីទូរទស្សន៍ កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងហាងផឹកស៊ីមួយកន្លែង នៅកោះពេជ្រ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ