​ថ្ងៃ​ហែក្បួ​នឃោសនា​ដំបូង​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​មាន​អ្នក​ចូល​រួម​ជាង​ ៣ពាន់នាក់​

Cambodia News

ក្បូនឃោសនារកសំឡេងគាំទ្រថ្ងៃដំបូង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ​
ក្បូនឃោសនារកសំឡេងគាំទ្រថ្ងៃដំបូង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ​

ភ្នំ​ពេញ​៖ ហែ​ក្បូន​​ឃោសនា​រក​សំឡេងគាំទ្រ​ថ្ងៃ​ដំបូង គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ​ មាន​អ្នកចូលរួម​ជាង​​ ៣ពាន់​នាក់ ហែចេញពី​ស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ផ្សារ​មាន់​អាំង ​​ទៅ​តំបន់​ផ្សេង​​ទៀត​នៅ​រាជធានី​ភ្នំពេញ និងចេញ​តាម​គោលដៅ​នៅតាម​បណ្តា​ខេត្ត​។

​នៅ​ព្រឹក​ថ្ងៃ​ទី២៧ មិថុនា​នេះ សមាជិក​គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ប្រមាណជាង២​ពាន់​បាន​ជួបជុំគ្នានៅ​​ស្នាក់​គណបក្ស ដែល​មាន​ពាក់​អាវ និងមួក សញ្ញា​ជួង ជា​និមិត្តសញ្ញា​។ ក្នុងពិធី​ជួបជុំ និង​ហែ​ក្បួន​នេះ ដឹកនាំ​ដោយ ​លោក ឃឹម វាសនា ជា​ប្រធាន​បក្ស​។​

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហែ​ក្បួនមាន​រថយន្ត​តូច​ជាង​១០គ្រឿង រថយន្ត​កូរ៉េ​ជាង​១០​គ្រឿង រួមទាំង​ម៉ូតូ និងម៉ូតូ​កង់​បី​។ គណបក្ស​នេះ មាន​ខិតប័ណ្ណ សម្រាប់​​​ចែក និងឧបករណ៍​បំពង​សំឡេង ដើម្បី​ផ្សព្វផ្សាយ​ពី​​គោល​ន​យោ​បាយ​​បក្ស​៕

Related Articles

Back to top button
Close
Close