នារី​ម្នាក់​បើក​រថ​យន្ត​ធ្លាក់​ចូលប្រ​ឡាយ​ទឹក​ឈ្លក់​ស្លាប់​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (២៥ មីនា ២០១៥) ៖ កាលពីវេលាម៉ោងជិត១២ យប់ថ្ងៃទី២២ ខែមីនា  នារី​ម្នាក់​បើក​រថ​យន្ដឡិច​ស៊ី​ស​RX300 ពណ៌​សធ្លាក់ ចូល​ប្រឡាយទឹក រហូត​ឈ្លក់​ស្លាប់​ស្ថិត ​នៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ​។

នារី​ដែល​ស្លាប់​ សង្ស័យ​ស្រវឹងស្រា​បើករថយន្ត Luxus RX300 ព៌​ណ​ស ធ្លាក់​ប្រឡាយ​ទឹក​នៅ​សង្កាត់​ក្រាំងធ្នង់​នេះ ឈ្មោះ ឡាយ ហៀ​ង អាយុ​២៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ​មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ ទួលគោក និង​មានស្រុក​កំណើត​នៅ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង។​

ប្រភពព័ត៌មានពីសាច់ញាតិនារីរងគ្រោះ បានរៀបរាប់ពីដំណើររឿងថា ​ ជនរងគ្រោះ​បាន​ទៅហូបអីនៅហាង យូឡាវមី ស្ថិតនៅសង្កាត់ ក្រាំង​ធ្នង់​លុះពេល ហូបនឹងផឹករួច ស្ដ្រីរងគ្រោះបានសុំ ចេញ មក​មុន​ពេលបើកដល់ មាត់ប្រឡាយ ទឹកស្អុយស្រាប់ ដោយមានអការ ស្រវឹងផងនោះ ក៏ធ្លាក់​​ ក្នុង​ទឹកប្រឡាយ។

ក្រោយការស្រង់រថយន្ត ចេញពីទឹក ស្រ្តីរងគ្រោះបានស្លាប់បាត់ ទៅហើយ នៅក្នុងរថយន្តនោះ សមត្ថកិច្ច​នៅ​មិន​ទាន់​សន្និដ្ឋាន​ថា​នារី​ដែល​ស្លាប់​នៅ​ក្នុង​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស ដែល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ថា​ជា​ករណី​ចរាចរណ៍​បើក​ធ្លាក់​ប្រឡាយ ឬ​ជា​ករណី​ឃាតកម្ម​នោះ​ទេ ដោយសារ​នៅ​កន្លែង​កើតហេតុ​មាន​ស្ថានភាព​ងងឹត ពិបាក​ក្នុង​ការ​ធ្វើ​កោសល​វិច័យ ក៏​ដឹក​សាកសព​ទៅ​តម្កល​នៅ​វត្ត​ទឹកថ្លា ដើម្បី​ពិនិត្យ​បន្ត៕

a

 

Related Articles

Back to top button
Close
Close