ប៉ូលីស​​ថៃ​​​​បី​​នាក់​​​ត្រូវ​បាន​​បាញ់​​​សម្លាប់​​​នៅ​​ភាគ​​​ខាង​ត្បូង​​​ប្រទេស​​ថៃ​​​

សារព័ត៌មាន​ Cambodia News​/

ថៃ (១២ កក្កដា ២០១៤) ៖ បើ​តាម​​ការ​ចុះផ្សាយ​​នៅ​លើ​គេហទំព័រ AFP ​បានឱ្យដឹងថា​ ប៉ូលីស​ថៃ​​ចំនួន​៣​នាក់ ​ត្រូវបាន​សម្លាប់​​ដោយសារតែ​​ការបាញ់ប្រហារ​​ពី​ជន​មិន​ស្គាល់មុខ​។ ​ហេតុការណ៍​នេះ ​បាន​កើតឡើង​​កាលពី​យប់​ថ្ងៃ​ព្រហស្បត្ដិ៍ ​ស្ថិត​ក្នុង​ខេត្ដ ​យ៉ាឡា​ ប្រទេស​ថៃ ​បន្ទាប់ពី​ពួកគេ​​ត្រឡប់​មកពី​​ចូលរួម​ក្នុង​ពី​ធី​​បួងសួង​មួយ​។ ​ទាក់ទង​នៅ​នឹង​​ជន​លួច​បាញ់​ប្រហារ​ខាងលើ​ ត្រូវ​គេ​សង្ស័យថា ​ជា​ក្រុម​សកម្មប្រយុទ្ធ​​មូស្លីម​នៅ​​ភាគខាងត្បូង​​ប្រទេស​ថៃ​ ដែល​តែងតែ​បង្ក​​ការវាយប្រហារ​​ជា​ញឹកញាប់​។

គួរបញ្ជាក់​ថា ​មាន​មនុស្ស​ប្រមាណ​​ជាង​៦​ពាន់​នាក់​​ហើយ ​ត្រូវបាន​សម្លាប់​​នៅ​តំបន់​ភាគ​ខាងត្បូង​​ប្រទេស​ ដែល​ជា​តំបន់​ព្រំដែន​​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ​ហើយ​វា​ក៏​ជា​ទីតាំង​​នៃ​ពួក​មូស្លីម​ផងដែរ​។​ ចំនួន​អ្នក​ដែល​ស្លាប់​នេះ ​បាន​ចាប់ផ្ដើម​ឡើង​​តាំងពី​ឆ្នាំ​២០០៤​មក​ម្លេះ​៕​

thailand-police

Related Articles

Back to top button
Close
Close