ក្នុងមួយថ្ងៃឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៤៧,៨៩៩នាក់
សារព័ត៌មាន Cambodia News/
ឥណ្ឌូណេស៊ី (១៤ កក្កដា ២០២១) ៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារម្សិលមិញ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤៧,៨៩៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនជាង ២.៦លាននាក់។
បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ COVID-19 ចំនួន៨៦៤នាក់ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនជាង ៦៨,០០០នាក់។
ប្រភពដដែលបានឲ្យដឹងថា ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងអំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ៕