ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២៥នាក់ ក្នុងនោះ២៣នាក់ជាករណីឆ្លងចូលសហគមន៍ ២០កុម្ភៈ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៣ កុម្ភៈ ២០២១) ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៥នាក់ ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» សំខាន់ទៀតនោះក្រសួងបញ្ជាក់ថា រកឃើញវីរុសបម្លែងថ្មី៣ករណី។

សូមជម្រាបថា គិតត្រឹមម៉ោងស៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Related Articles

Back to top button
Close
Close