ពលករ​​ខ្មែរ​ស្លាប់​ កើន​ឡើងដ​ល់​ ១០​នាក់​

សារព័ត៌មាន​​ Cambodia News/

បន្ទាយមានជ័យ​ ( ១៨ មិថុនា ២០១៤) ៖ ក្រោយពី​មាន​​​ពលករ​ខ្មែរ​៦​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ និងមនុស្ស​១៣នាក់​ផ្សេង​​ទៀត​ រងរបួស​ ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ កាលពី​យប់​​ថ្ងៃ​ទី​១៤​ មិថុនា​  នៅក្នុង​ស្រុក​​ខា​វសា​រ៉ា​ខាម​ ខេត្ត​ឆាក់​ឈើ​ង​​សៅ​ខាងត្បូង​​រាជធានី​​បាងកក  បើ​គិត​មក​ត្រឹម​​ថ្ងៃ​ទី​១៧​​មិថុនា​នេះ​ ចំនួន​​ពលករ​​ដែល​អ្នក​ស្លាប់​​កើនឡើង​១០​នាក់​​ហើយ​។

បើ​តាម​ការ​​ឲ្យដឹង​ពី​​លោកគោ​ ស៊ុំ​សារឿ​ត​ អភិបាល​ខេត្ត​​បន្ទាយមានជ័យ​ អ្នកស្លាប់​​ដែល​មាន​​ចំនួន​​កើនឡើង​​រហូត​ដល់​​១០​នាក់​នេះ​ គឺ​មាន​ម្នាក់​ស្លាប់​ ដោយសារ​​ខ្យល់គ​និង​ ដោយសារឧ​ប្ប​វ​ហេតុ​គ្រោះថ្នាក់​​ចរា​ចរណ៍​ នៅ​ប្រទេស​ថៃ​ ​ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​​ស្លាប់​ស​រុប​​ទាំងអ​ស់​ ចំនួន​​៩​នាក់​។​

គួរបញ្ជាក់​ថា​ ពលករ​ខ្មែរ​​ត្រូវបាន​អាជ្ញាធរ​​ថៃ​ ចាប់បញ្ជូន​​មក​​ប្រទេស​​កម្ពុជា​​ ចាប់តាំង​ពី​ថ្ងៃ​ទី​៩​មិ​ថុនា​មក​​ម្លេះ​។​ ការបញ្ជូន​​ពលករ​​ខ្មែរ​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​នេះ​ គឺ​មាន​សភាព​​គំហុក​ខ្លាំង​​ព្រោះ​ពលករ​​ខ្មែរ​ទាំងនោះ​ ត្រូវបាន​អាជ្ញា​ធរ​ថៃ​ចាប់​​ញាត់​​ដឹក​តាម​​រថយន្ត​ទ្រុង​ សំណាញ់​ និង​រថយន្ត​​ដឹកទំនិញ​ ​មក​ទម្លាក់​​នៅ​ច្រក​​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត​ ទាំង​យប់​​ទាំង​ថ្ងៃ​៕ 

​សពពលករខ្មែរ ៦នាក់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១៤ មិថុនា  នៅក្នុងស្រុកខាវសារ៉ាខាម ខេត្តឆាក់ឈើងសៅខាងត្បូងរាជធានីបាងកក។
​សពពលករខ្មែរ ៦នាក់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១៤ មិថុនា នៅក្នុងស្រុកខាវសារ៉ាខាម ខេត្តឆាក់ឈើងសៅខាងត្បូងរាជធានីបាងកក។

Related Articles

Back to top button
Close
Close