បើក​រថយន្ត​កៀរ​ម៉ូតូ​ជ្រុល​ទៅ​បុក​សួន​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៨ ខែធ្នូ រថយន្តម៉ុងតេរ៉ូ បើកកៀរ ម៉ូតូវីវ៉ាមួយគ្រឿង ដែលជិះពីរនាក់ប្តីប្រពន្ធ បណ្តាលឲ្យដួលរងរបួស ហើយរថយន្តបង្ក បានរេចង្កូតទៅបុកសួនផ្លូវ៦អាក្រឡាប់ ស្ថិតនៅតាមផ្លូវជាតិលេខ៦ មុខផ្សារទំនើប ខេម ហ៊្វូដ ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តម៉ុងតេរ៉ូ ពណ៌ខ្មៅឆ្នូតទឹកប្រាក់ មានអ្នករួមដំណើរជា មួយ៣នាក់ បើកបរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើបានបើកទៅ កៀរម៉ូតូវីវ៉ា ពណ៌ខ្មៅ ជិះ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យដួលរលាត់ដៃរលាត់ជើងតិចតួច ស្រាប់ តែរថយន្តជ្រុលចង្កូតទៅបុកសួនច្បារពុះចែកផ្លូវ ធ្វើឲ្យក្រឡាប់ផ្ងារជើង តែម្តង តែ សំណាងល្អអ្នកជិះក្នុងរថយន្តមិនមានរងរបួស។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានធានាចេញថ្លៃថ្នាំព្យាបាល ឲ្យប្តីប្រពន្ធទាំងពីរនាក់ ចំណែករថយន្តត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅសាលារាជធានីភ្នំពេញ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close