ឪពុក​ថយ​​ឡាន​​កិន​​កូន​ស្រី​​អាយុ​​២​​ឆ្នាំ​ ស្លាប់​​​

​សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (៣០ ឧសភា ២០១៥) ៖ កាលពី​ថ្ងៃទី​២៩ ខែឧសភា ​ក្មេងស្រី​អាយុ ទើបតែ​បាន​ពីរ​ឆ្នាំ​ម្នាក់​ ត្រូវស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ ឪពុក​បង្កើត​បើករថយន្ត​ថយក្រោយ​មិនបាន មើល​ក្រោយ​បណ្ដាល ឲ្យ​កិន​កូនស្រី​ខ្លួនឯង​ធ្លាយ​ខួរ​គ្រា​ដែល កូនស្រី​កំពុង​រត់​លេង​នៅក្បែរ​មាត់​ទ្វាររបង​ផ្ទះនៅ​​ផ្លូវលំ​ក្រុមទី​៣ ភូមិ​ជង្រុក សង្កាត់​ត្រពាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ក្មេងស្រី​រងគ្រោះ​ឈ្មោះ សៀន គឹម​ហៃ អាយុ​២​ឆ្នាំ ម្តាយ​ឈ្មោះ ស៊ិន សុ​ឃី អាយុ​៣៦​ឆ្នាំ​ឪពុក​ឈ្មោះ ម៉ន សាន អាយុ​៣៧​ឆ្នាំ មុខរបរ​ចាក់​លូ និង​ចាក់​សសរ​បេតុង មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។ ​

មុនពេល​កើតហេតុ បុរស​ជា​ឪពុក​ក៏បាន​ថយ​ឡាន​ចេញពីផ្ទះ​(​ជា​ប្រភេទ​ឡានស្ទូច​)​ដោយ មិនបាន​ដឹងថា កូនស្រី​តូច​របស់ខ្លួន​កំពុង​រត់​លេង​នៅមុខ​ទ្វារ​បង​ផ្ទះ​នោះទេ​ លុះ​រថយន្ត​មកដល់​មាត់ទ្វារ​ក៏បាន​កិន​កូនស្រី​ខ្លួន ឯង​បណ្តាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​គួរ​ឲ្យ​អាណោច​អ​ធ័​ម ។

ពេល​ដឹងថា បើករថយន្ត​បុក​កិន​កូន​ស្លាប់ ឪពុក​រូបនេះ​លោត​ចុះ​ពីលើ​រថយន្ត​ទៅ​ស្រវារ​ឧិ​ប​កូនស្រី​ជាមួយ​ប្រពន្ធ ស្រែកយំ​រហូត​សន្លប់​ និង​មាន​វិប្បដិសារី​យ៉ាងខ្លាំង​​​មិនគួរ​កើតហេតុ​តែ មួយ​ប៉ព្រិចភ្នែក​បាត់បង់​កូន​ម្នាក់​បែប​ប​នេះឡើយ ៕ ​

N7

Related Articles

Back to top button
Close
Close