ហាង​ម៉ា​ស្ទ័រ​ស៊ុប​គី​ស៊ុប​អតីត​រោង​កុន​បូក​គោ​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ

ភ្នំពេញ៖ នៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី ៤ ធ្នូ ២០១២នេះ អគ្គិភ័យមួយបាននឹងកំពុងឆាបឆេះ ភោជនីយដ្ឋាន ម៉ាស្ទ័រស៊ុបគីស៊ុប អតីតរោងកុនបូកគោ ស្ថិតនៅ តាមបណ្តោយ ផ្លូវម៉ៅសេងទុង ក្នុងខណ្ឌចំការមន។ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ២រសៀលថ្ងៃដដែល។

ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យ ៨គ្រឿង ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគន៍ ហើយក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យបាននឹងកំពុង ទាញទុយោទឹក ចេញពីរថយន្ត ចូលទៅក្នុងអាគារ ផ្នែកជាន់លើ ដើម្បី បាញ់ពន្លត់ ។ សមត្ថកិច្ចបានបន្តថា រថយន្តទាំង៨គ្រឿងគឺសមត្ថកិច្ចប្រើប្រាស់អស់ចំនួន២គ្រឿង។

សមត្ថកិច្ចពន្លត់អគ្គិភ័យ ដែលចុះទៅជួយនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើង នៅក្នុងបន្ទប់ខារ៉ាអូខេ ផ្នែកខាងលើ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close