ទណ្ឌិត​ ​៣៣៩​​នាក់ ​នឹង​​ត្រូវ​បាន​​ដោះ​លែង​​និង​​បន្ធូ​របន្ថយ​​ទោស​​ក្នុង​​ថ្ងៃ​​បុណ្យពិ​សាខ​បូជា​​

​សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ  (១២ ឧសភា ២០១៤) ៖ ទណ្ឌិត​៣៣៩​នាក់ នឹង​ត្រូវ​ដោះលែង​និង​បន្ធូរបន្ថយ​ទោស​ក្នុង​ថ្ងៃ​បុណ្យពិសាខបូជា នៅ​ថ្ងៃ​ទី ១៣ ឧសភា ខាងមុខ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក សំ ប្រជា​មា​និត្យ នាយក​ខុទ្ទកាល័យ និង​ជា អ្នកនាំពាក្យ​នៃ​ក្រសួង​យុត្តិធម៌​។

​លោក សំ ប្រជា​មា​និត្យ បាន​បន្តថា ក្នុងចំណោម​អ្នកទោស​ដែល ត្រូវ​ដោះលែង​ទាំងអស់ មាន ៣៥​នាក់​ត្រូវ​ដោះលែង​ទាំងស្រុង ៨៧​នាក់​បន្ធូរបន្ថយ​១២​ខែ ៥៩​នាក់ បន្ធូរបន្ថយ​៩​ខែ និង​១៥៨​នាក់​ផ្សេង​ទៀត បន្ថួរបន្ថយ រយៈពេល​៦​ខែ​។ ការសម្រេច​ដោះលែង និង​បន្ធូ​បន្ថយ​នេះ គឺ​ធ្វើ​តាម​ការសម្រេច​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ជាតិ​ត្រួត ពិនិត្យ​ការបន្ធូរបន្ថយ​ទោស និង​លើក លែងទោស​ទណ្ឌិត ៕

2014-05-11_People

 

Related Articles

Back to top button
Close
Close