ការអង្គុយយូរ អាចធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាសុខភាព
សារព័ត៌មាន Cambodia News/
សុខភាព (១០ មេសា ២០១៤) ៖ នៅក្នុងការសិក្សាថ្មីៗជាច្រើន ទៅលើប្រធានបទនេះ ក្រុមអ្នកឯកទេសព្រមានថា យើងគួរដឹងអំពីកៅអីរបស់យើង ពីព្រោះការចំណាយ ពេលយូរ នៅលើកៅអីអាចបង្កើនអត្រាកើតជំងឺ លើសឈាម ប្រព័ន្ធរំលាយអាហារស្ពឹក ស្រពន់និងឡើងទម្ងន់ ។
ដោយជាមធ្យមមនុស្សម្នាក់អង្គុយជិត៩ម៉ោងក្នុងមួយថ្ងៃនៅឯ ការិយាល័យនៅផ្ទះឬនៅក្នុងរថយន្ដ បើទោះបីជាមានការហាត់ប្រាណរៀង រាល់ថ្ងៃក៏ដោយក៏មិនទំនងជាទប់ស្កាត់ អត្រាគ្រោះថ្នាក់ដោយសារតែការ អង្គុយយូរនៅមួយកន្លែងនេះដែរ ។
យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រ ស៊ុយអែត ដែលត្រូវបានដកស្រង់សម្ដី នៅក្នុងទិនានុប្បវត្ដិអង់គ្លេសឈ្មោះ Spors Medicine នាពេល ថ្មីៗនេះបានឱ្យដឹងថា ការអង្គុយរយៈពេលយូរគួរ មានការព្រមានអំពីសុខភាពជាសាធារណៈ ។
ខណៈដែលការឈរពាក់ព័ន្ធ នឹងសាច់ដុំនៅត្រង់ខ្នងស្មា និងជើងនោះ ការអង្គុយស្ងៀមមួយកន្លែងមិនបានផ្ដល់ជាសកម្មភាពវិជ្ជមាន ដល់រាងកាយទេ ហើយផ្ទុយទៅវិញបង្ខំឱ្យរាងកាយស្ថិតនៅក្នុងលក្ខណៈអសកម្ម ៕