តុលា​ការ ​បើក​សវ​នា​ការ ​សំណុំ​រឿង​លោក​ វន់​ ពៅ​

សារព័ត៌មាន​ Cambodia News/

10151664_645027932216937_1432517227_nភ្នំ​ពេញ (០៤ មេសា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃទី​​០៤ មេសា សាលា​​ដំបូង​រាជធានី​ បាន​បើក​សវនា​ការ​​ជំនុំ​ជម្រះសុំ​​នៅ​ក្រៅ​ឃុំជា​លើកទី​​២​​របស់លោក វ៉ន ពៅ និង​​មនុស្ស​​២២នាក់​ ដោយ​​មានអ្នក​​គាំ​​ទ្រប្រមាណ​៣០​នាក់​​ស្រែក​​តវ៉ា​នៅ​មុខ​សាលា​ដំបូង​​​​ ។

បើតាមសេចក្តី​រាយការណ៍​បាន​ឱ្យដឹង​ថា សវនាការ​​នៅ​​​ព្រឹកដែរ មិនមាន​​វត្តមាន​​លោក វ៉ន ពៅ និង​​មនុស្ស​​២២នាក់​​នោះ​​ទេ ដោយ​មាន​តែ​​មេ​ធាវី​​ការ​ពារ​​ក្តី​​ប៉ុ​​ណ្ណោះ​​  ។

សូមបញ្ជាក់ថា ​លោក ​វ៉ន​ ពៅ ​ប្រធានស​មាគមនសេ​ដ្ឋកិច្ចក្រៅប្​រព័ន្ធ រួ​មនឹ​ង​បក្ខ​ពួកចំ​នួន២០​​នាក់​ទៀត ត្រូវ​បានតុ​លា​ការ​​​​​​​សម្រេច​ឃុំខ្លួន​​នៅក្នុង​ពន្ធនាគា​រត្រពាំ​ ងថ្លុង ​ខេត្ត​កំពង់​ចា​ម ក្រោម​បទចោ​ទប្រ​កាន់ថា​ បាន​បំផ្លិចបំ​ផ្លាញ​ទ្រព្យ​​សម្បត្តិ​រប​ស់អ្នកដ​ទៃ មា​នស្ថាន​ទម្ងន់​ទោស​​ ដែល​បា​នប្រព្រឹត្តិ​ក្នុងហេ​តុការណ៍​​​ប៉ះទ​ង្គិចគ្នា កាលពីខែមករា ឆ្នាំ២០១៤ ៕

Related Articles

Back to top button
Close
Close