ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានមន្ត្រីរាជការ សិស្ស និស្សិតនឹងបានឈប់សម្រាក ២ថ្ងៃ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋ ចំនួន ៨១១ គ្រួសារ នៅឃុំសង្កែសាទក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី១៤ វិច្ឆិកា ២០១២ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ក្នុងពេលដែលកិច្ចប្រជុំកំពូលអាស៊ាន ជាមួយនិងបណ្ដាប្រទេសដៃគូ មន្ត្រីរាជការ សិស្ស និស្សិត នៅរាជធានីភ្នំពេញ នឹងត្រូវឈប់សម្រាករយៈពេល ២ ថ្ងៃ បន្ថែមទៀត គឺចាប់ពីថ្ងៃទី១៩-២០ វិច្ឆិកា ២០១២ ការអនុញ្ញាតឲ្យឈប់សម្រាកនេះ គឺដើម្បីសម្រួលចរាចរកុំឲ្យកកស្ទះតាមដងវិថី និងមហាវិថីនានា ក្នុងរាជធានីភ្នំពេញ។

លោកលោកនាយករដ្ឋមន្ត្រី បន្តថា នេះជាលើកដំបូងហើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងកាន់អំណាច ការអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយនិងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។

រយៈពេលកន្លងមក ក៏ធ្លាប់មានភរិយាអតីតប្រធានាធិបតី ចន ខេនឌី ហើយនៅឆ្នាំ២០០៥ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៊ីល គ្លីនតុន ក៏បានអញ្ជើញមកកាន់កម្ពុជា ផងដែរ ដែលនៅឆ្នាំ២០១២ នេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងតំណែង គឺ លោក បារ៉ាក់ អូបាម៉ា នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកខាងមុខនេះ។

លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់ចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំកំពូលអាស៊ាន គឺនៅឆ្នាំ២០០៩ លោកបានអញ្ជើញទៅចូលរួមនៅប្រទេសសិង្ហបុរី នៅឆ្នាំ២០១០ ចូលរួមប្រជុំនៅបុរីញ៉ូវយក នៅឆ្នាំ២០១១ កោះបាលី ប្រទេសឥណ្ឌូណេស៊ី និងឆ្នាំ២០១២ នេះ លោកនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា៕

Related Articles

Back to top button
Close
Close