​សហជីព​៤ ​ធ្វើ​កូដ​កម្ម​នៅ​ថ្ងៃ​នេះ ​ខណៈ​សហជី​ពផ្សេង​ទៀត​លើ​កពេល​

សារព័ត៌មាន Cambodia News/

​ភ្នំ​ពេញ(១២ មិនា ២០១៤)៖ នៅ​ថ្ងៃ​ទី១២ ខែមិនា​នេះ សហជីព​ចំនួន ៤ ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម ខណៈ​សហ​ជីព​ ​១៤​ផ្សេង​ទៀត​ប្រកាស​លើក​ពេល​ទៅ​ថ្ងៃ​ទី១៧ ខែមេសា​វិញដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស​​​២១​នាក់ និង​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​។​

db2241f19c715e3949f5228a26cd6a31_M ក្រុម​សហជីព​ដែល​ប្រកាន់​ជំហរ​ធ្វើ​ កូដកម្ម​នោះ​រួមមាន សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​របស់​លោកជា មុនី, សម្ព័ន្ធ​សហ​ជីព​ជាតិ,​ សម្ព័ន្ធ​សហជីព​កម្ពុជា និង​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា របស់លោក រ៉ុង ឈុន ជាដើម​។

​ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោក​មិន​អាច​លើ​កពេល​បន្ត​ទៀត​បាន​ទេ ព្រោះ​អ្នក​រងគ្រោះ​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ត្រូវការ​អ្នកជួយ ហើយ​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​កាត់​ដែរ​នៅ​ទាប​នៅឡើយ​។

លោក ក៏បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា និង​កម្មករ​និយាជិត ទាំងអស់​ចូលរួម​ធ្វើ​កូដកម្ម ដោយ​មិន​ធ្វើ​ការ​​នៅ​ក្នុង​រោងចក្រ​ទាំង​អស់​​គ្នា​ចំនួន ៤​ថ្ងៃ​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល ក៏​ដូច​ជា​ថៅកែ​រោងចក្រ។

ក្រុម​មេដឹកនាំ​សហជីព ធ្លាប់​ព្រមាន​ថា​បើ​វេទិកា​នៅ​ថ្ងៃទី​៨​ខែ​មិនា នោះ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ តាម​​​​ការទាមទារ ប្រាក់​ឈ្នួល​១៦០​ដុល្លារ និង​ដោះលែង​អ្នកជាប់ចោទ​ទាំង​ ២៣​នាក់​ទេ កម្មករ​នៅ​គ្រប់​វិស័យ នឹង​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៥ ខែ​មិនា៕

Related Articles

Back to top button
Close
Close