គណៈ​កម្មការ​ចម្រុះ​បក្ស​ទាំង​ពីរ ​នឹង​ជួប​គ្នា​លើក​ទី​២ ​នៅ​ព្រឹក​នេះ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​(១០ មីនា ២០១៤)៖ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា​ វេលា​ម៉ោង ៩​ព្រឹកនេះ ​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​ជួប​គ្នា​ជា​លើក​ទី​២ នៅ​វិមាន​ព្រឹទ្ធសភា ដើម្បីបន្ត​កិច្ច​ពិភាក្សា​លើ​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត​នា​ពេលខាងមុខ​។​

1620752_576628095765886_1567094056_nសម្រាប់​កិច្ចប្រជុំ​ថ្ងៃទី​១០ ខែ​មីនា​នេះ គណៈកម្មការ​បក្ស​ទាំងពីរ នឹង​ពិភាក្សា​លម្អិត​លើ​ចំណុច​ពីរ ដែល​បាន​ឯកភាពគ្នា កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា នោះ​គឺ ការធ្វើ​កំណែ​ទម្រង់ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បោះឆ្នោត រួម​នឹង​ការរៀបចំ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​គណបក្ស​។

ទន្ទឹមនេះ គណៈកម្មការ​បក្ស​ទាំងពីរ នឹង​បន្ត​ពិភាក្សា​លើ​ការកែទម្រង់​ស្ថាប័ន​បោះឆ្នោត យន្តការ​ដោះស្រាយ​វិវាទ និង​ការធានា​ភាព​ស្មើ​គ្នា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ដែល​បាន​ពិភាក្សា​។​

តាមរយៈ​លទ្ធផល​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ ឲ្យដឹងថា​សមាសភាព​គណៈកម្មកា​រ​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ប៊ិន ឈិន និង​សមាជិក លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុន​ហុក និង​លោកស្រី គ្រួច សំអាន​។​

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ និង​សមាជិក លោក យឹម សុវណ្ណ  លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នី​វណ្ណ និង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​៕

Related Articles

Back to top button
Close
Close