​ជិះ​ម៉ូតូ​គេច​ជង្ហុក​ទៅ​បុក​ម៉ូតូ​មួយ​ទៀត​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​

ភ្នំពេញ៖ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ បុរសម្នាក់បានស្លាប់បាត់ បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារ ជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូ និងម៉ូតូជិះបុកគ្នាយ៉ាងពេញទំហឹង នៅតាមបណ្តោយផ្លូវ លេខ៣៦៩ ស្ថិតភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសរងគ្រោះខាងលើឈ្មោះ សុខា ខេមរា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុក ស្អាង ខេត្តកណ្តាល មុនពេលកើតហេតុគេឃើញបុរសឈ្មោះ សុខា ខេមរា ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ស្លាទុំ ពាក់ស្លាក់លេខ ភព១-ឌ៨០០៩ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦៩យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុខាងលើក៏បានគេចជង្ហុកពេលនោះក៏បុកជាមួយនិង ម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ រ-២៣៦៩-ភព១ដែលជិះមកបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរស ឈ្មោះសុខា ខេមរា បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំណែកភាគីខាងម៉ូតូសង់កូរ៉េពណ៌ក្រហមបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ដែរ ។ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតតិចតួចប៉ុណ្ណោះត្រូវបានសមត្ថកិច្ចប៉ូលិសជំនាញ ចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុក នៅការិយាល័យចរាចរជើងគោគរងចាំការដោះស្រាយតាមច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close