ពិធីដង្ហែសព សម្តេច ជា ស៊ីម ​ទៅកាន់វត្តបទុមវត្តី(មាន​វីដេអូ)

សារព័ត៌មាន​ Cambodia News​/

សុខភាព​ ៖  តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៩​ មិថុនា​នេះ មាន​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់ យ៉ាងច្រើន​កុះករ បាន​ចូលរួម​នៅក្នុង​ពិធី​ដង្ហែ​សព និង​បូជាសព សម្តេច ​ជា​ស៊ីម​ ជា​អតីត​ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

សពរបស់សម្តេច ជា ស៊ីម ​បានដង្ហែចេញពីគេហដ្ឋានសម្តេច នាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅកាន់វត្តបទុមវត្តី ​​សម្រាប់ពិធីបូជាវិញ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នឹងប្រទានភ្លើងបូជាសព ។

ប្រជាពលរដ្ឋ ដែល​ចូលរួម​នៅ​ព្រឹក​នេះ  មួយចំនួន​ស្លៀក​សំលៀក​បំពាក់​ពណ៌​ស មួយចំនួន​ទៀត​ស្លៀក​សំលៀក​បំពាក់ សំពត់​ខ្មៅ អាវ​ស ​ដើម្បី​ចូលរួម​កាន់​មរណៈ​ទុក្ខ សព លោក​ជា ស៊ីម​។

សូមជម្រាបថា សម្តេច ជា ស៊ីម បានទទួលមរណភាពនៅម៉ោង៣៖៤៥នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ​៨៣ឆ្នាំ ដោយ​រោគគាពាធ៕

រូបពី​ Facebook
រូបពី​ Facebook

33

2

22

 

Related Articles

Back to top button
Close
Close