អ្នកកាសែតម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណ វាយបែកក្បាលបណ្តាលឲ្យស្លាប់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៩ កញ្ញា ២០២០) ៖ កាល​វេលា​ម៉ោង​២​យប់​រំលងអធ្រាត្រឈានចូល​ថ្ងៃ​អង្គារ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ បុរសជាអ្នកសារព័ត៌មានម្នាក់ត្រូវបានគេ ប្រទះឃើញដេក​ស្លាប់​ក្នុង​ថ្លុកឈាម ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេ​តុ​ខាងមុខ​រោងចក្រ​ខ្ចូ​អឹម​អាយ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយសារ​គេ​វាយ​នឹង​វត្ថុ​រឹង​ចំក្បាល​ពីក្រោយ។​

សព​រងគ្រោះ​មានឈ្មោះ គួ​យ ពិ​សិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន CBN ទូរ​ស្សន៍​អន​ឡាញ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​តា​អុង ស្រុក​ចម្ការលើ ខេត្តកំពង់ចាម​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ C125 ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1IG 1507 ជិះ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ខណៈ​មកដល់​ចំណុច​កើត​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់ ដេញតាម​ពីក្រោយមួយសន្ទុះ​ក៏​ស្ងាត់​ទៅវិញ​។

ប៉ុន្តែពេលប្រជាពលរដ្ឋបាន​មក​មើល ស្រាប់តែ​ឃើញ​បុរស​ខាងលើ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម រួច​ហើយក៏​រាយការណ៍​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ចំណុចកើតហេតុ​តែម្ដង​បានពិនិត្យឃើញ​នៅ​កន្លែងកើតហេតុ​មាន​បន្សល់ទុក​ឈើជ្រុង​មួយ មួកសុវត្ថិភាព​២ ស្បែកជើង​២​គូ និង​មួក​ក្រណាត់​ចំនួន​២ផងដែរ ៕

 

Related Articles

Back to top button
Close
Close