ក្រោយលទ្ធផលតេស្តចុងក្រោយអវិជ្ជមានកូវីដ-១៩ សម្តេចតេជោបានបញ្ចប់ការធ្វើចត្តាឡីស័កល្ងាចនេះ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២ កក្កដា ២០២១) ៖ ​បន្ទាប់ពីលទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​បានសរសេរនៅលើបណ្តាញសង្គមថា ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។

សម្តេចបន្តថា ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។

សម្តេចតេជោបន្តទៀតថា ដើម្បីធានាថា ពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើតេស្តរហ័សនិងកាន់តែធានាសម្រាប់ទាំងអស់គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕

Related Articles

Back to top button
Close
Close