បើក​រថ​យន្ត​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​សន្លប់​ ៣​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែមករា ​រថយន្ត​​មួយគ្រឿង​ ​​បើក​ទៅបុក​ម៉ូតូ​​ជិះ​ដោយ​បុរស​៣​នាក់ ចំ​ពីក្រោយ​ពេញ​ទំហឹង បណ្តាល​ឲ្យ​សន្លប់​ ​នៅ​កណ្តាលផ្លូវ​​ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ទល់មុខ​ផ្សារ​រតនា​ផ្លា​ហ្សា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​បើក​រត់គេច​​ខ្លួន​បាត់។

បុរសរងគ្រោះ​ទាំង​៣​នាក់​ទី​១​ឈ្មោះ​ឆែម ឈឿន អាយុ​៤៥​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ទី​២​ឈ្មោះ​ចាប ចក អាយុ​៣៥​ឆ្នាំ និង​ទី​៣​ឈ្មោះ​មាស គា អាយុ​៣៥​ឆ្នាំ ទាំង​៣​នាក់​ជា​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ស្ករ បើក​ដោយ​បុរស​ម្នាក់​អាយុ​ប្រហែល​៤០​ឆ្នាំ តាម​មហាវិថី​សហ​ព័​ន្ឋ​រ​ស្ស៊ី ក្នុង​ទិស​ពី​លិចទៅ​កើត​ស្រាប់តែ​មកដល់​ចំណុក​កើតហេតុ រថយន្ត​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​ទើប​ជ្រុល​ចង្កូត ​ទៅបុក​ម៉ូតូ​គុប​ជ្រុង បណ្តាល​ឲ្យ​បុរស​ទាំង​៣​នាក់​ដែរ​ជិះ​លើ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ សន្លប់​ស្តូកស្តឹង​នៅ​កណ្តាលផ្លូវ។ ក្រោយពេល​ដឹងខ្លួន​បុរសរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

ដោយ៖ ហេង នាង​

1555_DSC09144

1555_DSC09148

Related Articles

Back to top button
Close
Close