កែវ ​ពេជ្រ​ពិសី ​បញ្ជាក់​ពី​ការ​បិទ​ហាង ​

សារព័ត៌មាន​​ Cambodia News /

ភ្នំ​ពេញ(២៧ កុម្ភៈ ២០១៤)៖ មាន​​ការ ​ចោ​ទសួរ​​យ៉ាង​​ច្រើន​ មាន​ទាំង​អ្នក​​ក្នុង​​សិល្បៈ និ​ង​ក្រៅ​សិល្បៈ នៅ​​ពេល​ហាង​​សម្អាងកា​រ​រ​បស់ តារា​ស​ម្តែង​ អ្នកនា​ង ​កែវ ​ពេជ្រពិសី ​នៅ​​តាម​បណ្ដោយ​​ផ្លូវ​​សហព័ន្ធរុ​ស្ស៊ី នៅ​​ជិ​ត​ស្ដុប​​ពន្ធដា​រ​ទួ​លគោ​ក ស្រាប់​តែ​​ត្រូវ​​បិទ​ទ្វារ​​ទម្លាក់​​ស្លាក ​ដោយ​​ភាព​​តក់ក្រ​ហល់ កាលពី​​ប៉ុន្មាន​ថ្ងៃ​​មុន ​ដែល​​មុន​​នេះ​​ក៏​ល្បី​ថា​ នាង​​ទ​ទួល​បាន​​ការ​​កក់ ​និង​ប្រកាស​​ពង្រីក​​ទីតាំង​​នេះ​​ឲ្យ​​ធំ​ទូលាយ​​នោះ​​ផង​​។

ប៉ុ​ន្តែ​ប្រ​ភព​​ពី​អ្នក​​ជិត​​ខាង​​ទីតាំ​ង​សម្អាងកា​រ​​នោះ ​បាន​​ខ្សឹប​​ប្រាប់​​ថា កែវ ​ពេជ្រពិ​សី បិ​ទ​ហាង​​នោះ​​ចោល​ហើយ​ បន្ទាប់ពី​​ម្ចាស់​​ទីតាំង​​នោះ បា​ន​កំណត់​​តម្លៃ​​ឡើង​​ថ្លៃ ដោយ​​ទំនង​​មិន​អាច​ស្វែ​ងរក​​ការ​ចរ​ចា​​កំណ​ត់​ត​ម្លៃ​​ត្រូវ​​គ្នា​បា​ន​ដើម្បី ​ជួល​​បន្ត​។

​​Cam54ជុំវិញ ​ការ​​បិទ​​ទ្វារ​ហាង​​សម្អាងកា​រ​នៅ​​ចំ​ផ្លូវ​​ធំ ​និង​​ដំណើរការ​​លើក​​ស្លាក​​ថ្មី​នៅ​​ផ្លូវ​​តូច​​ម្តុំ​ផ្សារ​​ទួលគោ​ក​នោះ ​ម្ចាស់​​ហាង​​សម្អាងកា​រ​​រូប​​ស្រស់​នា​ង កែ​វ ពេជ្រពិសី​ បាន​​បដិសេធ​​ចំពោះ​​ពាក្យ​ដែ​ល​គេ​​លើក​ឡើ​ង​ថា ​នាង​​ក្ស័យធន។ ​នាង​​អះអាង​​ខ្លី​ថា៖​«​មិន​​មាន​ឡើយ​​ការ​ក្ស័យធ​ន ស​ម្រាប់​រ​បរ​​សម្អាងកា​រ​​របស់​​នាង» ។​

តារា​​ដែល​​ឡើង​​ឈ្មោះ​ជា​​ថៅកែ​ សម្អាងកា​រ​​លេចធ្លោ​​ក្នុង​​ឆាក​​សិល្បៈ ក្រោ​យ​​រងគ្រោះ​​អាពាហ៍ពិពាហ៍​ឆ្ល​ង​​ទ្វីប​ រូប​​នេះ​​បាន​​ប្រាប់​ថា ​មាន​​មូលហេតុ​​ធំ​ពីរ​​ដែល​​ត្រូវ​​តែ​ឲ្យ​​នាង​បិ​ទ​ហាង​ធំ​ ផ្លូវ​ធំ ទៅ​​បើក​ដំណើរ​ហាង​​នៅ​​ផ្លូវ​​ក្នុង ដែល​​មិន​​សូវ​មាន​មនុស្ស​ឆ្ល​ងកាត់​​ច្រើន​។​ ពេជ្រពិសី​ បញ្ជាក់​​ថា៖​​«មូលហេ​តុ​ទី​​​១ ដែល​ចាំបា​ច់​​ត្រូវ​​តែ​បិទ​​ទ្វារ ​និង​ទម្លាក់​​ស្លាក​​ហាង​​នៅ​ផ្លូ​វ​សហព័ន្ធ​​រុស្ស៊ី​​នោះ គឺ​​ប​ញ្ហា​ឡើង​​ថ្លៃ​​ផ្ទះ ចំ​ណែកឯ​បញ្ហា​ទី​​២​ មក​ពី​ខ្ញុំ​​មិន​មាន​​ពេល​​គ្រប់គ្រាន់​​មើល​​ហាង​​២​ព្រម​​គ្នា គឺ​ជា​ហេ​តុផល​​ដែល​​​នាង​​សម្រេ​ច​បិទ​​ហាង​​ចោល​មួយ​»​។

កែ​វ ពិ​សី ​ក្នុង​​ពេល​​ដំណើរកា​រ​ហា​ង​ទី​​២​ ធ្លាប់​​និយាយ​​ថា ​ហាង​​ធំ​​នៅ​ផ្លូ​វ​ស​ហព័ន្ធ​​រុស្ស៊ី​នឹ​ង​​រៀបចំ​​ឲ្យ​ក្លា​យ​ជា​​ហាង​​សម្អាង​ការ​ ​កាន់តែ​​ធំ ​រីឯ​ហាង​​នៅ​​ម្ដុំ​ផ្សារ​​ទួល​គោក ​គ្រាន់តែ​​ជួល​​ដើម្បី​​ស្ដុក​​អីវ៉ាន់ និ​ង​​ទុក​​បើក​សា​ឡន​​និង​​អ៊ុតស​ក់ ដើ​ម្បី​ធ្វើ​​ជា​​អាជីព​​ទី​​២​​ប៉ុណ្ណោះ​។

​យ៉ាងណា​ ​ក៏ដោយ​ មិន​មែន​​ថា​អ្នកនា​ង កែវ ​ពេជ្រ​ពិសី ​មិ​ន​ស្តា​យ​ទី​តាំង​ហាង​​ចាស់​​នោះ​ទេ​ ។ ខណៈ​អ្នក​នាង​​លើក​​ឡើង​​យ៉ាង​ដូច្នេះ​ថា​៖​«​ការ​​បិទ​​ចោល​​ទីតាំ​ង​ចាស់ ​ពិតជា​​ស្ដា​យ​មែន ​ព្រោះ​ទី​​នោះ​​ជា​ប់​ផ្លូវ​​ធំ ​ហើយ​​មាន​​គេ​​ជិះ​កាត់​ច្រើន ​ប៉ុន្តែ​​បើ​​ខ្ញុំ​នៅ​​តែ​ប​ន្ត​ទុ​ក​ហាង​ទាំ​ង​​ពីរ​ គឺ​​ពិត​ជា​​គ្មា​ន​ពេល​​មើលថែ​​ទេ ទើ​ប​គិ​ត​ថា​​ត្រូវ​​ទុក​​តែ​​មួយ​ដើ​ម្បី​មា​ន​ពេល​ព​ង្រឹង​ទាំ​ង​ផ្នែ​ក​សម្អា​ងការ ​និង​​សាឡន ឲ្យ​​បា​ន​ល្អ​​វិញ។ ​ប៉ុន្តែ​ក៏​​មិ​ន​​ទាន់​កំ​ណត់​ថា​​នៅ​​ធ្វើ​នៅ​​តែ​​ក្នុង​​ទីតាំង​​នៅ​ផ្សារ​​ទួលគោក ​រហូត​​ដែរ​ បើ​​ទីតាំ​ង​នេះ ធ្វើ​ឲ្យ​​បាត់​ភ្ញៀ​វ​ដែ​ល​ធ្លា​ប់​​គាំទ្រ ​ក្រោយ​​ការ​​បិទ​​ចោល​ហា​ង​ធំ​ ខ្ញុំ​​នឹង​​រក​ទី​តាំង​ណា​​ល្អ​ជា​ង​​នេះ​បើ​ក​វិ​ញ​ទៀត​»៕

492_3Cam29

Related Articles

Back to top button
Close
Close