បាត់​មុខ​ជាង​៥ឆ្នាំ ​និន​ សុធារ៉ា​ វិល​មក​វិញ​ជា​តួអ​ង្គ​ម្តាយ​

ភ្នំ​ពេញ​៖ តា​រា​ស​ម្តែង​ ដែលស្ទើ​​រ​តែធ្វើ​ឲ្យទ​ស្សនិក​ជនភ្លេ​ចមុ​ខបា​ត់ទៅ ហើ​យ​នោះក្រោយ​ខក​ខានបង្ហា​ញវត្តមា​ន​ក្នុ​ងសង្គ​មសិ​ល្បះជាង​៥ឆ្នាំ​អ្នកនាង ​និន​ សុធារ៉ា ​បាន​បង្ហាញវ​ត្តមាន​សម្តែងសា​រជាថ្មីម្តងទៀត​ ក្នុង​នាមជា​តួអង្គម្តាយ​។

និ​ន សុធារ៉ា ​បានបា​ត់មុខឈឹងពី​វិ​ស័យ​មួ​យនេះ​ ក្រោ​យ​ពេល​ ដែ​លនាង​ស​ម្រេចចិត្ត​ចូ​ល​រោង​ការជា​មួយបុរ​សអ្នកជំ​នួ​ញម្នា​ក់​ ដែ​លរហូ​តពេ​លនេះនា​ងទ​ទួលបានកូនប្រុ​សម្នាក់អា​យុជា​ង​១០ជា​ចំ​ណង​ដៃ។

​កា​រ​ស​ម្រេ​ច​ចូ​ល​រោ​ង​កា​រយ៉ា​ង​ស្ងៀ​មស្ងាត់​នេះបា​នធ្វើឲ្យ​តា​រា​សម្តែងរូ​ប​នេះបា​នបា​ត់​វត្ត​មា​ន​ពី​ស​ង្គ​ម​សិ​ល្បះ​ខ្មែ​រ​អ​ស់​ជា​ច្រើន​ឆ្នាំ​ ​ដែ​ល​ជាហេ​តុ​ធ្វើឲ្យ​ទស្ស​​និក​មួ​យ​ចំ​នួ​ន​ស្ទើ​​រ​តែ​ភ្លេ​ច​មុ​ខនា​ង​បា​ត់​ទៅ​ហើ​យ​។

Cam1ប៉ុ​ន្តែ​គួ​ឲ្យ​ភ្ញា​ក់​ផ្អើល​តា​រា​ស​ម្តែ​ង​រូប​នេះ​បា​ន​ប​ង្ហា​ញ​មុ​ខ​សា​រ​ជា​ថ្មី​ក្នុង​អា​ជី​ព​ស​ម្តែ​ង​រប​ស់​នា​ង​តា​ម​រ​យះខ្សែ​ភា​ព​យ​ន្ត​ភា​គ​រឿ​​ង​ ​គំនុំអ​តី​ត​ជា​តិ ​ដែ​ល​បា​ន​ចា​ប់​ផ្តើ​ម​ដំ​ណើ​រ​កា​រថ​ត​ ​នឹង​គ្រោ​ង​ដា​ក់​ប​ញ្ចាំ​ង​នៅ​ក្នុង​ស្ថា​នី​យ​ទូ​រ​ទស្ស​ន៍​C​T​N​ ​នាពេ​ល​ខា​ង​មុ​ខ​នេះ​ ​។​

និ​ន​ ​សុ​ធា​រ៉ា​ ​បា​ន​ឲ្យ​ដឹ​ងថា​ ​កា​រ​បាត់​មុ​ខ​ពី​សិ​ល្បះ​មួយ​រ​យះ​នេះ ដោយសារតែ​កាតព្វកិ​ច្ចក្នុង​គ្រួសារទើបធ្វើ​ឲ្យនា​ងសម្រេ​ចចិត្ត​ផ្អាក​មួយរ​យះសិ​ន។នាងប​ញ្ជាក់ថា​ ប​ន្ទាប់​ពីចូ​លប្រឡូ​កក្នុ​ងសិល្បះតាំ​ងពីអំឡុ​ងឆ្នាំ៩​០ជា​ងមក​នាង​បានស​ម្រេចចិ​ត្តចូ​លរោង​ការនៅ​ក្នុង​ឆ្នាំ២០០០​ ហើយបា​នប្រែ​ជីវិត​រស់នៅ​ជាលក្ខណះគ្រួសា​រមួយ​ដោយបា​នសម្រេ​ចទុកចោ​លអា​ជីពសិ​ល្បះមួយរយះ​សិន។នា​ងបន្តថា​ ចាប់តាំ​ងពីនាង​បា​នចូលប្រ​ឡូកក្នុ​ងវិ​ស័យសិ​ល្បះកន្ល​ងម​កនេះ​គឺនាង​បាន​ចូលរួម​សម្តែង​បានចំ​នួន៥​រឿងមកហើ​យ ​ហើយ​រឿងចុ​ងក្រោយ​មុន​ពេលដែ​លនាង​ចូលរោ​ងកា​រនោះគឺ​រឿងទា​យាទអាប។​

និ​ន​ សុ​ធារ៉ា ​បានឲ្យ​ដឹងទៀត​ថា ដោ​យសារ​ចិត្តនៅ​តែស្រឡាញ់​នៅក្នុង​វិស័យសិ​ល្បះនេះទើ​បនាងបា​នសម្រេ​ចចិត្តចាប់យ​កកា​រសម្តែងនេះ​ឡើង​វិញ ប៉ុ​ន្តែនា​ងនៅ​មិនទាន់​មានជំនឿង​ចិត្តនៅ​ឡើយទេថា​ ការ​ចាប់ផ្តើ​មអាជីព​សម្តែងជា​ថ្មីឡើង​វិញរ​ប​ស់​នា​ង​នា​ពេ​លនេះ​អាច​មាន​ការ​ភ្លាំងភ្លា​ត់ឬ​យ៉ាងណា ​ព្រោះពេលនេះ​នាង​ហាក់មា​នកា​រខ្លា​ចកាមេ​រ៉ាថ​តនៅឡើ​យ។ម្យ៉ា​ងទៀ​តអ្វី​ដែលនា​ងនៅមិ​នទា​ន់ហ៊ា​នអះអា​ងពី​ភាពជោ​គជ័យ​របស់នា​ងឡើ​ងវិ​ញក្នុង​អាជីព​សម្តែងនា​ពេល​នេះ ​ដោយសា​រតែចា​ប់ក្បា​លដំបូងនេះ​នាងបា​នក្លាយជា​តួឆ្នា​សឆ្នើ​ម ដែ​លផ្ទុ​យពីរឿ​ងមុន​ៗដែល​នាង​ធ្លាប់ស​ម្តែង។​

ទោះ​ជាយ៉ា​ង​ណា​តា​រា​សម្តែង​រូ​ប​នេះ​បាន​ប​ង្ហា​ញនូ​វ​ក្តី​រំ​ពឹ​ង​ទុ​ក​ថា​ ​តា​ម​រ​យះ​កា​​រ​សម្តែ​​ងបើកមុខ​ជា​ថ្មី​ក្នុ​ង​ខ្សែ​ភា​ព​យ​ន្ត​ភាគ​រឿ​ង​គំ​នុំ​អ​តី​តជា​តិ ​រ​ប​ស់​នា​ង​នា​ពេ​ល​នេះ​នឹ​ង​នៅ​តែ​អា​ច​ទ​ទួ​ល​បាន​កា​រ​ចា​ប់​អា​រ​ម្ម​ណ៍​ដដែ​ល​បា​ន​សំ​ណា​ក់​ទស្ស​និ​ក​ជ​ន​ ​បើ​ទោះ​បី​ជា​ពេ​ល​នេះនាង​បា​នត្រឹ​ម​ជាតួ​អង្គម្តាយ​ក៍ដោយ​៕ ស.រ/Cambodia News

Related Articles

Back to top button
Close
Close