លីឡា ​សម្ញែង​ដើម​ទ្រូង ​ដើម្បី​ប្រជា​ប្រិយ​ភាព​

សារព័ត៌មាន​​ Cambodia News/

ភ្នំ ​ពេញ​ (៣០ មេសា ២០១៤) ៖ តារា​សម្តែង​វ័យក្មេង​សាច់​សខ្ចី កញ្ញា លី​ឡា បច្ចុប្បន្ន​ប្រជា​ប្រិយ​ភាព​របស់​នាង ហាក់​ឡើង​សន្ទុះ​យ៉ាងខ្លាំង តាមរយៈ​ការសម្តែង​នៅក្នុង ខារ៉ាអូខេ​បទ​ចម្រៀង​​នាពេល​កន្លងទៅ បើ​ធៀប​ជាមួយ​តារា​សម្តែង​មួយចំនួន ដែល​ចូលក្នុង​សិល្បៈ​ស្របាលៗ​​​នាង ។

Untitled-1កញ្ញា លី​ឡា ត្រូវបាន​មហាជន និង​ស្រទាប់​យុវវ័យ​មាន​កោតសរសើរ ពេញៗ​មាត់​គ្រប់ៗ​គ្នា​ថា នាង​ពូកែ​សម្តែង និង​ពូកែ​ធ្វើ​ច​រិ​ក​បែប​ក្រមិចក្រមើម ឆ្នាស់ឆ្នើម​គួរ​ឲ្យ​គ្រឺត​ខ្នាញ់ មិនតែប៉ុណ្ណោះ សម្រស់​ដ៏​ស្រស់​សោភា​របស់ តារា​សម្តែង​វ័យក្មេង​សម្បូរ​មន្ត​ស្នេហ៍​រូបនេះ ក៏​ត្រូវបាន​ស្រទាប់​យុវវ័យ​ស្ញើ​ច​សរសើរ​ថា ស្រស់ស្អាត​គ្រប់ៗ​គ្នា ។​

តារា ​សម្តែង​វ័យក្មេង និយម​សម្ញែង​ដើមទ្រូង​កញ្ញា លី​ឡា រូបនេះ មិនទាន់មាន​បណ្តាញ​ព័ត៌មាន​ណាមួយ ធ្វើការ​រិះគន់​មកលើ​នាង​ឲ្យ នាង​ក្តៅស្លឹកត្រចៀក​នោះទេ ព្រោះតែ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​របស់​នាង គឺ​នៅមានកម្រិត​នៅឡើយ ។

​ទាំង​ការ​ស្លៀកពាក់ នៅក្នុង​ការសម្តែង​ខារ៉ាអូខេ​បទ​ចម្រៀង ទាំង​ការ​ស្លៀកពាក់​នៅ​ខាងក្រៅ មហាជន​តែងតែ​ឃើញថា​ស្រី​ស្រស់ លី​ឡា គឺ​និយម​ស្លៀកពាក់​បែប​សិច​ស៊ី ដែល​មើលទៅ​គួរ​ឲ្យ​ក្រឺត ដាស់​អារម្មណ៍​បុរស​ដែល​តែងតែ លួច​ចាប់ចិត្ត​ប្រតិព័ទ្ធ លើ​រូបនាង ។​

​ជាក់ស្តែង​នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (Account Facebook) របស់ លី​ឡា ត្រូវបាន​មហាជន និង​ស្រទាប់​យុវវ័យ​និយម​ប្រើប្រាស់ បណ្តាញ​ដ៏​ពេញនិយម​មួយ​នេះ មើល ឃើញថា រូបភាព​របស់​នាង ដែល​បាន​បង្ហោះ​ទាំងអស់ គឺ​សុទ្ធសឹងតែ​ជា​រូប​សិច​ស៊ី ធ្វើ​ឲ្យ​មនុស្ស​ប្រុសៗ​ឃើញ​ហើយ ចង់​ក្តៅខ្លួន៕

29-4-2014-42T156T165

Related Articles

Back to top button
Close
Close