លីឡា បង្ហោះសារ​ផ្អែម​ល្ហែម​ជាមួយ អាន គុណកូឡា លើ​ Facebook

សារព័ត៌មាន​​ Cambodia News/

កម្សាន្ត (២៩ មករា ២០១៦) ៖ កញ្ញា លីឡា តារាសិចស៊ីដែល និយមស្លៀកពាក់ខើចខ្លី បញ្ចេញសាច់ដើមទ្រូង ថ្មីៗ បង្ហោះសារ​ផ្អែម​ល្ហែម​ជាមួយ អាន គុណកូឡា លើ​ Facebook ធ្វើឲ្យទស្សនិកជនគិតថា តារាមួយគូនេះ មានទំនាក់ទំនងស្នេហា ជា​មួយ​គ្នា​នោះ គឺ​នៅ​ពេល​ដែល​បាន​ឃើញ​ម្ចាស់​សាម៉ី​​ខ្លួន​នាង លីឡា បានបង្ហោះសារមួយ ភ្ជាប់មកជាមួយរូបភាព អោបរឹតរវាងនាង និងលោក អាន គុណកូឡា ដោយ​នាង​បានសរសេរ​ថា «Mean Avey Avey min same mean bong» ដែលមានន័យថា «មានអ្វីៗមិនស្មើមានបង»

ការ​​បង្ហោះសារ​ផ្អែម​ល្ហែម​ជាមួយ អាន គុណកូឡា លើ​ Facebook នេះ បាន​បង្ហោះ រូបភាពសិ្នទ្ធស្នាល ជា​មួយ​​​តារាចម្រៀង ប្រចាំ​ផលិតកម្មសាន់ដេលោក អាន គុណកូឡា នៅលើ Facebook របស់ខ្លួន ដោយ​ធ្វើ​ឲ្យ​អ្នក​លេង​បណ្តាញ​នេះ  រួម​ជា​មួយ​អ្នក​គាំទ្រ ពួកគេទាំងពីរនាក់ មានការភ្ញាក់ផ្អើល ថា ពួកគេទាំងពីរនាក់ មានទំនាក់ទំនងស្នេហាជាមួយគ្នា តាំងពីពេលណា ព្រោះថាបើតាមរូបភាពនោះ បានសរបញ្ជាក់ ឲ្យឃើញថាតារាមួយគូនេះ មានភាពផ្អែមល្ហែមស្និទ្ធស្នាលជាមួយគ្នា ប្រៀប​ដូច​ជា​គូស្នេហ៍ថ្មីថ្មោង។

តាមរយៈរូបភាព ជាច្រើនសន្លឹក កញ្ញា លីឡា បានបង្ហោះជាសាធារណៈ បង្ហាញឲ្យមហាជនបានឃើញ ពី​ទំនាក់​ទំនង​ផ្អែម​ល្ហែម រវាងនាងនិងបុរសសង្ហា លោក អាន គុណកូឡា បើតាមមើលរូបភាពនោះ ពួកគេទាំងពីរនាក់ បាន​សម្ងំ​បង្កាត់​ភ្លើង​ស្នេហ៍ ​បែបរ៉ូមែនទិក ជាមួយគ្នា​​ ដោយ​កាយ​វិការ​អោបរឹតគ្នា ប្រៀបដូចជាគូស្នេហ៍    ថ្មីថ្មោងដែលមាន ក្តី​ស្រលាញ់​ពេញ​បេះ​ដូង មិនចាញ់គូស្នេហ៍ដទៃឡើយ ៕

Capture2

Capture1១

Related Articles

Back to top button
Close
Close