បង​ស្រី ​កញ្ញា​ឈិន ​ចាន់​សុធារី​ ចង ​ក ​សម្លាប់​ខ្លួន​

ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រមាណ ៧៖៣០នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា   ​ស្រ្តីម្នាក់ ឈ្មោះឈិន ចាន់សុរ៉ាវី ភេទ​ស្រី អាយុ​ជាង៣០ឆ្នាំ ​ដែលត្រូវជាបងស្រី របស់កញ្ញា ឈិន ចាន់សុធារី ​ ​បានចងក សម្លាប់ខ្លួន នៅ​ក្នុង​បន្ទប់​ឡៅតឿ ​ក្នុងផ្ទះល្វែង លេខ២១៤ ផ្លូវដេ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែនជ័យ ដោយមិនទាន់ ដឹងមូលហេតុ ។

chin-sotheary-1-2013-11-15ក្រោយប្រទះឃើញ សពជនរងគ្រោះ ស្លាប់​ដោយ​ចង​ក​ យ៉ាងដូច្នេះ សមត្ថកិច្ច ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហ​ការ​ជាមួយ កម្លាំងនគរបាល ជំនាញ​ខាង​ផ្នែក​ព្រហ្ម​ទណ្ឌ ​កោសល្យវិច័យរបស់ក្រុង ចុះ​ទៅ​កន្លែង​កើត​ហេតុ​ មើលករណី។ យ៉ាង​ណា​ក៏​ដោយ​ មិន​ទាន់​ដឹង​ពី​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ ចងកស្លាប់នោះទេ ខណៈ​សមត្ថ​កិច្ច​ នឹង​បន្ត​សាក​សួរ​សាច់​ញាតិ​ជន​រង​គ្រោះ បន្តទៀត។

ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះម្នាក់ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជន​រង​គ្រោះ​មាន​ទឹក​មុខ​ស្រងូត​ស្រង៉ាត់ ខុសប្លែកពីធម្មតា មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់​តែ​ជន​រង​គ្រោះ​ដា​ច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។

ប្រភពព័ត៌មានពី មន្រ្តីនគរបាល​បានឲ្យដឹងថា មុនពេលចងក សម្លាប់ខ្លួនជនរងគ្រោះ បាន​ផឹក​ស្រា​បៀរ​អស់​ ប្រហែល​៤​កំប៉ុង រួចយកខ្សែចងក្រវ៉ាត់អាវ ចងកតែម្តង។ ជាមួយគ្នានេះ កាលពីព្រឹក ជន​រងគ្រោះបើករថយន្ត បាន​បើក​បុក​បង្គោល​ភ្លើងទៀតផង ដោយសារតែ ពិបាកចិត្តខ្លាំង ពេកហើយមើលទៅ។

ក្រោយការស្លាប់ ជនរងគ្រោះបានបន្សល់ ទុកនូវលិខិតមួយច្បាប់ ដោយសរសេរ ពាក្យ​ពេជន៍​មួយ​ចំនួនផងដែរ។ ក្រោយ​ពិនិត្យ សពជនរងគ្រោះ សមត្ថកិច្ច មូលដ្ឋាន បានបញ្ជូនសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាម​ប្រពៃ​ណី៕ ​Cambodia News

Wat-141138

chini-sotheary-middle-2013-11-15

Related Articles

Back to top button
Close
Close