ជន​បិទ​មុខ ​មាន​ក្រណាត់​ក្រហម ​ដែល​បង្ក្រាប​ក្រុម​បាតុករ​មក​ពី​ស្ថាប័ន​ណា?​

សារព័ត៌មាន​ Cambodia News​ /

ភ្នំ​ពេញ(២៣ មករា ២០១៤)​៖ ស្ថាប័នរដ្ឋ​ដែល​មាន​ភារកិច្ច​ក្នុង​ការរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ ខ្លះ​អះអាងថា មិន​ស្គាល់​ក្រុម​ជន​ប្រើ​មួ​កបិទ​មុខ​មាន​ក្រណាត់​ក្រហម​ជា​សញ្ញា​វាយ​ បំបែក​បាតុករ​នៅ​ដើមឆ្នាំ​២០១៤​នេះ​ទេ ខណៈ​ស្ថាប័ន​ខ្លះ​ទៀត​គ្រាន់តែ​អះអាងថា អ្នក​ដែល​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ គឺ​សុទ្ធតែ​ជា​សមត្ថកិច្ច​។​

chanroth014-jan-51នៅ ​ដើមឆ្នាំ​២០១៤​នេះ មាន​លេចចេញ​ក្រុម​បិទមុខ​ចម្លែក ដែល​មិន​មាន​ឯកសណ្ឋាន​ជា​សមត្ថកិច្ច ប្រើ​វិទ្យុទាក់ទង ប្រើ​បួ​ក​សុវត្ថិភាព​បិទមុខ ហើយ​មាន​ដំបង ឬ​បំពង់​ទីប​ចូល​បំពេញការងារ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការរៀបចំ​ សណ្តាប់ធ្នាប់ ឬ​វាយ​ពង្រាប​លើ​បាតុករ​។

ដោយសារ​ក្រុម​ក្រណាត់​ក្រហម​ ជា​កម្លាំង​ថ្មី នាំ​ឲ្យ​បាតុករ ប្រជាពលរដ្ឋ​ក្នុង​ និង​ក្រៅប្រទេស មន្ត្រី​សង្គម​ស៊ីវិល ក៏ដូចជា​គណបក្ស​ប្រឆាំង​មាន​ឆ្ងល់​ជាច្រើន​លើកឡើង​ជា​បន្តបន្ទាប់​ថា តើ​កម្លាំង​នោះ​មក​ពី​ស្ថាប័ន​ណា​? ឆ្លងកាត់​ការបណ្តុះបណ្តាល​ផ្នែក​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទេ​? ហើយ​ការប្រើ​កម្លាំង​របៀប​នេះ​ត្រឹមត្រូវ​តាម​ច្បាប់​ឬ​អត់​? ជាដើម​។​

អ្នកនាំពាក្យ ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ ពេល​សាកសួរ​ពី​ប្រភព​របស់​ក្រុម​ក្រណាត់​ក្រហម​នោះ លោក​មិន​បកស្រាយ​ច្រើន​ទេ គ្រាន់តែ​ប​ប្រាប់ថា មិន​ស្គាល់ ​មិន​ដឹង​អ្វី​ទាំងអស់​។​ ចំ​ណែកអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ជា​ក្រសួង​ដែល​មាន​ភារកិច្ច​ការពា​រ​ សន្តិសុខ​សណ្តាប់ធ្នាប់​ទូទាំង​ប្រទេស លោក ខៀវ សុភ័គ ​ក៏​ឆ្លើយថា មិនដឹងថា ក្រុម​ក្រណាត់​ក្រហម​មក​ពី​ណា​ដែរ​។​

ដោយសារ​តែ​ក្រុម​ក្រណាត់​ក្រហម​ នៅ​តែ​មិនដឹង​ពី​ប្រភព​ច្បាស់​លាស់ មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស បារម្ភ​ថា ពេល​ក្រុម​នោះ​បង្ហាញ​មុខ​ងាយ​នឹង​មាន​អំពើ​ហិង្សា​កើតឡើង​៕

Related Articles

Back to top button
Close
Close