សន នាងផល្លិកា ទម្លាយមូលហេតុបែកបាក់ រតនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៤ មករា ២០១៤) ៖ ពិធីករវ័យក្មេងដ៏មានប្រជាប្រិយ ធីនរៈ រតនា ហៅ វីជេ រតនា បានឲ្យដឹងថា ការបែកបាក់ចំណងស្នេហ៍លោក និងគូស្នេហ៍កញ្ញា សន នាងផល្លិកា ជាការពិត។ លោកបានចាត់ទុកថា ការចែកផ្លូវគ្នាយ៉ាងតក់ក្រហល់នេះថាជារឿងមួយដែលលោកមិនធ្លាប់ នឹកស្មាន ព្រោះអស់រយៈពេល២ឆ្នាំមកហើយ ដែលស្នេហានេះបានឆ្លងកាត់ការតស៊ូកម្សត់កម្រជាមួយគ្នា។
រតនា ដែលនិយាយទាំងខូចចិត្តបានឲ្យដឹងថា៖«ខ្ញុំធ្លាប់ជួលផ្ទះនៅ ជាមួយនាង រួមទាំងម្ដាយរបស់គេជុំគ្នាកម្សត់កម្រណាស់ ផ្ទះដំបូលស័ង្កសី ថ្ងៃឡើងបែកញើសពេញខ្លួន។ ខ្ញុំតែងនិយាយលេងជាមួយគេថា ថ្ងៃមុខអូនឯងល្បីទៅ តិចបោះបង់ចោលបង គេថាអត់ទេ ព្រោះកម្សត់ជាមួយគ្នាច្រើនហើយ តែឥឡូវមែន! មិនទាន់ដឹងអីផង បែកគ្នា។ ឥឡូវនេះខ្ញុំចុះចេញឈប់រស់នៅជាមួយនាងហើយ ខ្ញុំមកនៅជាមួយម្តាយរបស់ខ្ញុំ»។
តែការលើកឡើងពីការរស់នៅ ក្រោមដំបូលតែមួយនេះ ត្រូវបាន នាងផល្លិកា ធ្វើការបដិសេធ ដោយនាងនិយាយថា៖ «ខ្ញុំមិនធ្លាប់រួមរស់ជាមួយគេទេ ខ្ញុំមានម្តាយ និងបងប្អូននៅជាមួយ ធ្វើអ៊ីចឹងម៉េចកើត តែគាត់មកលេងម្តងម្កាលគឺមាន តែឲ្យនៅជាមួយគ្នាម៉ងគឺអត់ទេ»។
វីជេ រតនា បានឲ្យដឹងថា សុខៗនាង សន នាងផល្លិកា បានទូរស័ព្ទប្រាប់ថា នាងចូលផលិតកម្មរស្មីហង្សមាសហើយ ហើយជួយចុះកាសែតពីការបែកបាក់រវាងរូបគេ និងនាងផង។ តារាប្រុសរូបនេះបន្តថា ក្រោយមកលោកក៏និយាយតបវិញពីការសុំបែកគ្នាតែម្តង។ លោកបញ្ជាក់ថា ការបែកបាក់របស់លោកគឺស្ទើរ១០០ភាគរយបណ្តាលមកពីនាង ផល្លិកា ទទួលយកបេះដូងបុរសទី៣ ដែលលោកធ្លាប់ចាប់បាននៅលើបណ្តាញសង្គម Line និង Facebook ។
ពាក់ព័ន្ធនឹងចំណងស្នេហ៍ផ្អែមល្ហែមឈានដល់ ការបែកបាក់នេះ សន នាងផល្លិកា ក៏មិនរារែកក្នុងការផ្តល់ចម្លើយដែរ ដោយនាងបញ្ជាក់ថា ភ្លើងប្រចណ្ឌខ្លាំងពេក ជាមូលហេតុធ្វើឲ្យស្នេហារបស់នាង និង រតនា រស់នៅមិនចុះសម្រុងនឹងគ្នា។
សន នាងផល្លិកា បានបញ្ជាក់ថា៖«ខ្ញុំ និងគាត់មិនអាចថយក្រោយទេ ទោះបីជាគាត់សុំអង្វរជានាគ្នាវិញក៏ដោយ»។
ទោះ បីយ៉ាងណាទស្សនិកជនកំពុងរង់ចាំមើលពីការពិតដែលនឹងលាតត្រដាង នៅពេលខាងមុខថាតើអ្នកណាមួយជាអ្នកធ្វើឲ្យចំណងស្នេហ៍នេះសន នាងផល្លិកា តារាស្រីមានកំណើតពីខេត្តសៀមរាប វ័យ២១ឆ្នាំ៕