Facebook ​ទើប​តែ​ទទួល​ស្គាល់​ Page ​របស់​ មាស ​សុខ​សោភា ​ជា​ផ្លូ​វ​ការ ​

នាង/សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៨ កញ្ញា ២០១៤) ៖ មាន​តារា​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​នាក់​បាន​បង្កើន​ទំព័រ​អ្នក​គាំទ្រ (Fan’s Page) របស់​ខ្លួន ពិសេស​តារា​ស្រី​ៗ មាន​ដូច​ជា ឱក សុគន្ធ​កញ្ញា មាស សុខសោភា​ សុខ ពិសី និង​សុគន្ធ នីសា ជា​ដើម ប៉ុន្តែ​មាន​តែ ទំព័រ​របស់​កញ្ញា មាស សុខ​សោភា ប៉ុណ្ណោះ ដែល​ទើប​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​សញ្ញា Verified ពី Facebook ដោយ​បាន​ក្លាយ​ជា​ករណី​ទី​១​ក្នុង​ចង្កោម​តារា​ល្បី​ៗ​របស់​ខ្មែរ នេះ​បើ​យោង​តាម​ទំព័រ Socialbaker ដែល​ជាធ្វើ​ការ​លើ​បញ្ហា​នេះ។​

ជាមួយនឹងភាពល្បីល្បាញ និង​សមត្ថភាពនៃសម្លង កញ្ញា មាស សុខសោភា តារាចម្រៀង​ស្រីនៅ​​ក្នុងផលិតកម្ម​ Town ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​បណ្តាល​ក្រុមយុវវ័យ ​នាពេល​ថ្មី​នេះ​ Page របស់កញ្ញា ទើបនឹង​​ទទួល​ការ​បញ្ជាក់ជា​ផ្លូវ​ការដោយ​សញ្ញា Verified ពី Facebook ខណៈពេល​ចំនួន​អ្នក​គាំទ្រ​របស់​កញ្ញា ​មាន ជាង ៣០ម៉ឺន​នាក់ ប៉ុន្តែជាមួយនឹង​​ការ​បញ្ជាក់​ផ្លូវ​ការនេះ​ក៏​​​ត្រូវ​មាន​លក្ខខណ្ឌ​រួម​ផ្សំ​មួយ​ចំនួន​ទៀតផងដែរ។

យ៉ាង​ណាសញ្ញា Verified មិន​ចេះ​តែ​ផ្ដល់​ជូន​ទំព័រ​នានា​ដែល​មាន​លើ Facebook ឡើយ ប៉ុន្តែ​លុះ​ត្រា​តែ​អនុលោម​តាម​ការ​កំណត់​មួយ​ចំនួន​របស់​បណ្ដាញ​សង្គម​ដ៏​ធំ​មួយនេះ។ តាម​ការ​កំណត់​របស់ Facebook សញ្ញា Verified ទទួល​ស្គាល់​ផ្លូវ​ការ គឺ​សម្រាប់​ផ្ដល់​ជូន​ទំព័រ​ស្ថិត​ក្នុង​ប្រភេទ​ទំព័រ​របស់​តារា​ល្បីៗ ​, ទំព័រ​របស់​អង្គភាព​សារព័ត៌មាន​,ទំព័រ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​ប្រទេសណា​មួយ​,ទំព័រ​របស់​អាជីវកម្ម​ និង​ពាណិជ្ជសញ្ញា​ល្បីៗ​នានា​។ ​

សម្រាប់​ការ​ផ្ដល់​ការ​ទទួល​ស្គាល់​ទំព័រ​មួយ ថា​ជា​ទំព័រ​ផ្លូវ​ការ ឬ​ទំព័រ​ពិត​ប្រាកដ​របស់​បុគ្គល ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​មួយ គឺ​ដើម្បី​ជួយ​ឲ្យ​អ្នក​គាំទ្រ​នៃ​ទំព័រ​ទាំង​នោះ ច្បាស់​ក្នុង​ចិត្ត​ថា ទំព័រ​របស់​បុគ្គល ក្រុមហ៊ុន ឬ​ស្ថាប័ន​មួយ ដែល​ខ្លួន​កំពុង​គាំទ្រ​តាម​រយៈ​ការ​ផ្ដល់ “Like” គឺ​ជា​ទំព័រ​ពិត​ប្រាកដ​របស់​បុគ្គល ក្រុមហ៊ុន ឬ​ស្ថាប័ន​ទាំង​នោះ ខណៈ​បច្ចុប្បន្ន​មាន​ទំព័រ​ក្លែង​ក្លាយ​រាប់​លាន​នៅ​លាយ​ឡំ​ជាមួយ​ទំព័រ​ពិត​ប្រាកដ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ភ័ន្ត​ច្រឡំ៕

1

 

34

Related Articles

Back to top button
Close
Close