ពលរដ្ឋ​​បឹង​កក់​ទាម​ទារ​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ ​ដោះ​ស្រាយ​បញ្ហា​ផ្តល់​​សំណង​

ភ្នំពេញនៅ​ព្រឹកថ្ងៃ​ទី​២៣ ខែធ្នូ​នេះ ប្រជា​សហគមន៍​​បឹងកក់​​ប្រមាណ ​១០០​នាក់ បិទ​ផ្លូវ​មុខ​​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ទាមទារ​ឲ្យ​អភិបាល​សាលា​​រាជធានី​ភ្នំពេញ ជួយ​ដោះ​ស្រាយ​​បញ្ហា​​ផ្តល់​​សំណង និង​ផ្តល់​​ប័ណ្ណ​​កម្ម​សិទ្ធិ​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។​

ប្រជាសហគមន៍បឹងកក់បិទផ្លូវមុខសាលារាជធានីភ្នំពេញដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។
ប្រជាសហគមន៍បឹងកក់បិទផ្លូវមុខសាលារាជធានីភ្នំពេញដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។

ប្រជា ​សហគមន៍​បឹងកក់​​ ពីរ​ក្រុម​​តវ៉ា​រួមគ្នា​ គឺ​ប្រជា​សហគមន៍​ដែល​ទទួលបាន​សំណង​ហើយ និង​ប្រជា​សហគមន៍​​ដែល​មិនទាន់​ទទួលបាន​សំណង​។ ប្រជា​សហគមន៍​ដែល​ទទួល​សំណង​ហើយ ទាមទារ​សំណង​​បន្ថែមទៀត ដោយ​ពួកគេ​អះអាងថា សំណង​ដែល​ក្រុមហ៊ុន បង្ខំ​​ឲ្យ​​ពួក​គេ​​ទទួល​ពី​​មុន​​នោះ​​តិចតួច​មិន​សម និង​តម្លៃ​ដី​។

ដំបូង​ឡើយ​​ ប្រជា​សហគមន៍​គ្រាន់តែ​មាន​បំណង​​ដាក់​បញ្ញត្តិ​​សុំ​​កិច្ច​​អន្តរាគមន៍​ទេ តែ​បន្ទាប់​ពី​ប៉ះ​ពាក្យសំដី​ជាមួយ​​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ពួកគេ​ក៏​ចាប់​ផ្តើម​​បិទផ្លូវ​តែម្តង​។ ចាប់ពី​ពេល​ម៉ោង​៩ ដល់​ម៉ោង​ជាង​១០​​ព្រឹក​នេះ ប្រជា​សហគមន៍​បិទផ្លូវ មិនទាន់​មាន​ការ​បង្ក្រាប​ទេ តែ​សមត្ថ​កិច្ច​បញ្ជូន​​បន្ថែម​ទៅ​ទីនោះ​ជា​បន្តបន្ទាប់​៕ Cambodia News

Related Articles

Back to top button
Close
Close