អាត្រា​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន ​៧ម៉ឺន​១ពាន់​នាក់ ​ក្នុង​ចំ​ណោម​ប្រជា​ជន​សរុប​

ភ្នំ​ពេញ​៖ នៅ​ក្នុង​សិក្ខា​សិលា​បណ្តុះបណ្តាល​ភាព​ជា​ដៃគូ​ជាមួយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​កាត់បន្ថយ​ការ​រើសអើង និង​ម៉ាក់​ងាយ​ក្នុង​ចំណោម​ក្រុម​ងាយ​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ ទី​១៧ ខែតុលា ដែល​រៀបចំឡើង​ដោយ​អង្គការ UNESCO និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ មន្ត្រី​ជំនាញ​ឲ្យដឹងថា អាត្រា​អ្នក​ផ្ទុក​មេរោគអេដស៍​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​ ០.៧​ភាគរយ ពោល​គឺ​ស្មើនឹង​៧​ម៉ឺន​១​ពាន់​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​សរុប​។

ថ្លែង​នៅ​​ក្នុង​សិក្ខាសាលា លោក តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មាន​ប្រសាសន៍ថា អាត្រា ០.៧​ភាគរយ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា ពី​ព្រោះ​បណ្តា​ប្រទេស​ជិតខាង មាន​អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​តិចជាង​យើង​។

លោក បន្តថា ដើម្បី​ជួយ​ឲ្យ​កម្ពុជា​ឈាន​ទៅដល់​ការបំបាត់​អស់នៃ​ជំងឺអេដស៍ គឺ​ទាមទារ​ឲ្យ​សាធារណជន ជាពិសេស​អ្នក​សារ​ព័ត៌​មាន មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ផ្សព្វផ្សាយ​បញ្ហា​ជំងឺ​អេដស៍​ទៅកាន់​អ្នក​ស្តាប់​។​

តាម​ការបង្ហាញ​របស់​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅលើ​សាកលលោក អាត្រា​អ្នក​ផ្ទុក​មេរោគ​អេដស៍ ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​៣៥​លាន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ​ឆ្លង​ពី​ស្វាមី​។

ជំងឺអេដស៍​ឆ្លង​សំខាន់​តាមរយៈ​ការ​រួមភេទ ស្ត្រី​ទៅ​បុរស បុរស​ទៅ​បុរស ឆ្លង​តាម​ការប៉ះពាល់ ឬ​បញ្ចូល​ឈាម​ដែលមាន​អេដស៍ ឆ្លង​តាម​ការប្រើ​ឧបករណ៍​មុត​រួមគ្នា​ដូចជា​ម្ជុល​ស៊ឺ​រុំាង និង​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ​ជាដើម​៕ ដោយ៖ ហេង នាង​/Cambodia News

Related Articles

Back to top button
Close
Close