អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​នឹង​ លុប​បំ​បាត់ ​នូវ​ការ​សូក​លុយ ​ក្រោម​តុ និង​ការ​សូក​ប៉ាន់​នានា​

ភ្នំ​ពេញ​៖ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ ការវាយតម្លៃ និង​ត្រួតពិនិត្យ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ រយៈពេល​០២​ថ្ងៃ នា​ព្រឹក​ថ្ងៃទី​​៩ ខែតុលា ឆ្នាំ​២០១៣​នេះ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​លោក ឱម យិនទៀង​ ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានមាន​ប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយនឹងខិតខំ​លុប​បំបាត់ឱ្យអស់នូវ​ការសូកលុយ​ ក្រោមតុ ​និងការសូកប៉ាន់​នានា​មាន​ចរិតជា​បទល្មើស​​ពុករលួយ​ដែលមានចែង​ក្នុងច្បាប់ ហើយ​អ្នក​ដែល​មាន​ខ្លួន​ត្រូវលាង​សម្អាតឱ្យហើយ​ នៅក្នុងអាណត្តិទី៥នេះ។

លោក ឱម យិនទៀង៖ អាណត្តិទី៥នេះ ត្រូវលុបបំបាត់អំពើពុកររលួយឲ្យអស់។
លោក ឱម យិនទៀង៖ អាណត្តិទី៥នេះ ត្រូវលុបបំបាត់អំពើពុកររលួយឲ្យអស់។

សិក្ខាសាលា​ដែល​នឹង​ត្រូវបិទបញ្ចប់​នៅថ្ងៃស្អែកនេះ​​ ធ្វើឡើងក្នុងគោលបំណង​ បង្ហាញ​ពី​បទ​ពិសោធន៍​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​កម្រិត​តំបន់ និង​ពិភពលោក​ ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​ កម្ពុជា។

បង្ហាញ​ពី​គោលការណ៍​សំខាន់ៗ​សម្រាប់​វាយតម្លៃ និង​ត្រួតពិនិត្យ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ​ប្រកបដោយ ​ប្រសិទ្ធភាព។ បង្ហាញ​វិធីសាស្ត្រ​ក្នុង​ការ​វាយតម្លៃ​សម្រាប់​កិច្ច​អន្តរាគមន៍​លើ​ការ​ ប្រឆាំង​អំពើពុករលួយប និង ង្កើន​ការយោគយល់ នឹង​សម្របសម្រួល​រវាង​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ផ្នែក​សិក្សាធិការ និង​តំណាង​សា​ព័ត៌មាន​ជុំវិញ​ការ​ប្រឆាំង​អំពើពុករលួយ៕ Cambodia News

Related Articles

Back to top button
Close
Close