ការមកដល់របស់ប្រធានាធិបតី អាមេរិក​ ជាលើក ដំបូង មកកម្ពុជា

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក។

ភំ្នពេញ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដែល ទើបបានជាប់ឆ្នោតថ្មីៗ លោកបារ៉ាក់ អូប៉ាម៉ា នឹង មកដល់ប្រទេសកម្ពុជានៅចុងរសៀល នាថ្ងៃចន្ទ ទី១៩ វិច្ឆិកា នេះ ដើម្បីចូលរួមក្នុង កិច្ចប្រជុំ មេដឹកនាំ អាមេរិក អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីខាងកើត និង កិច្ចប្រជុំទាក់ទងដទៃទៀត។

លោក អូប៉ាម៉ា គឺជាថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ជាន់ ខ្ពស់ ដំបូងគេដែលបានមកប្រទេសកម្ពុជា ដើម្បី រឹត ចំណងទាក់ទងការទូតរវាងប្រទេសទាំង ពីរក្នុង រយៈពេលជាង៦០ឆ្នាំចុងក្រោយនេះ។

លោក វីលលៀម ថូដ (William E. Todd) ឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាបាន មាន ប្រសាសន៍ថា៖ «នៅដំណើរមកកម្ពុជានេះ លោក អូប៉ាម៉ា មានគម្រោងនឹងជជែកគ្នា អំ បញ្ហា បរិស្ថាន សន្តិសុខថាមពលបញ្ហាតំបន់ និងបញ្ហាសកល មួយ ចំនួនផ្សេងទៀតជាមួយនឹងថ្នាក់ ដឹកនាំអាស៊ានថ្នាក់ ដឹកនាំប្រទេសមហាអំណាច ចិនព្រមទាំងថ្នាក់ ដឹកនាំនៃប្រទេសដទៃទៀត ក្នុង ឱកាសកិច្ចប្រជុំ កំពូលអាស៊ានលើកទី២១»។

វត្តមានរបស់លោក បារ៉ាក់ អូបាម៉ា នៅក្នុងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សំខាន់ទាំងបញ្ហាសិទ្ធិមនុស្ស និងទាំងបញ្ហាសេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋ អាមេរិករូបនេះ នឹងលើកឡើងពីការព្រួយបារម្ភ អំពីការគោរពសិទ្ធិមនុស្ស និងស្នើឱ្យមានការកែ ទម្រង់នយោបាយនៅកម្ពុជា ពេលដែលជួបពិភាក្សាជាមួយនឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជានៅថ្ងៃចន្ទនេះ។

លោក អូបាម៉ា ត្រូវបានគេរំពឹងថា លោកនឹងនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជាមួយនឹង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ក្នុងជំនួបទេ្វភាគីផងដែរ។

បារ៉ាក់ អូបាម៉ា នឹងជួបលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបាន ថ្លែង ប្រាប់ក្នុងសន្និសីទព័ត៌មានថា កម្ពុជានឹងមានជំនួបទ្វេភាគីដោយឡែក មួយ ជា មួយនឹងសហរដ្ឋអាមេរិក ប៉ុន្តែ ក្នុងជំនួប នោះ នឹងផ្តោតលើទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិកតែ ប៉ុណ្ណោះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានប្រាប់អ្នកសារព័ត៌មានថា៖ «លោកអូបាម៉ា មកនេះ មកជាមិត្ត មិន មែនមកជាគ្រូប្រដៅទេ។

លោកបានបន្តថា៖ «ដូច្នេះគោលការណ៍របស់ កម្ពុជា គឺស្មើសិទ្ធិ ស្មើភាពសំខាន់គឺជំរុញទំនាក់ ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកគឺជារឿងធំ»។

កាលពីពេលថ្មីៗនេះ លោក ឡេអុង ប៉ានេតា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានមកប្រទេស កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសន្តិសុខអាមេរិក-អាស៊ាន។

សហរដ្ឋអាមេរិកគឺជាប្រទេសដែលនាំទំនិញសម្លៀកបំពាក់ច្រើនជាងគេពីប្រទេសកម្ពុជាក្នុងរយៈ
ពេលជាង១០ឆ្នាំចុងក្រោយនេះ៕ (San Sel)

Related Articles

Back to top button
Close
Close