លោក ​សម ​រង្ស៊ី ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ ​

ភ្នំ​ពេញ​៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា  ​នឹង​ចេញ​ទៅ​ក្រៅប្រទេស នៅ​ថ្ងៃ​ចន្ទ​នេះ ប្រមាណ​ជា​២​សប្តាហ៍ ដើម្បី​ជំរុញ​​​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ​មក​កម្ពុជា​។​

sam_7e434
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

​លោក​សម រង្ស៊ី ប្រកាស​បែបនេះ កាលពី​ថ្ងៃអាទិត្យ នៅក្នុង​សមាជ​មហាជន នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការបង្ហាញ​ជំហរ​របស់​គណ​បក្ស និង​កិច្ចការ​ការទូត​ផ្សេងៗ ដែល​លោក កំពុងតែ​ធ្វើ​។​

​លោក សម រង្ស៊ី មានប្រសាសន៍ថា លោក នឹង​ទៅ​ប្រទេស​មួយចំនួន រួម​មាន​សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ទីក្រុង​ប្រ៊ុ​ស្សែ​ល ប្រទេស​​បែលហ្ស៊ិក​ អង់គ្លេស អាល្លឺម៉ង់ និង​ប្រទេស​បារាំង ដើម្បី​ធ្វើ​ចលនា​កុំឲ្យ​អន្តរជាតិ ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​លោក​ចាត់​ទុកថា «​ខុសច្បាប់​»​។​

លោក​បន្តថា លោក ក៏​នឹង​ធ្វើ​ចលនា​ជាមួយ​ធនាគារពិភពលោក ធនាគារ​អភិវឌ្ឍន៍អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ ដើម្បីឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំងនោះ ដាក់​លក្ខខណ្ឌ សម្រាប់​ជំនួយ​មក​កម្ពុជា​។ លោក​បញ្ជាក់ថា លោក​នឹង​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងនោះ ដាក់​គំនាប​ឲ្យ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ប្រគល់​អំណាច​ជូន​ប្រជាពលរដ្ឋ​វិញ​៕ Cambodia News

Related Articles

Back to top button
Close
Close