រដ្ឋាភិ​បាលរំឭក​ប្រ​ជា​ពល​រដ្ឋ​ពី​សិទ្ធិ​បញ្ចេញ​មតិ ​មិន​អនុញ្ញាត​ឲ្យ​ប៉ះពា​ល់ដ​ល់ព្រះ​មហាក្សត្រ​

ភ្នំ​ពេញ​៖ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋា​ភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី១៨ ខែកញ្ញា​ម្សិល​មិញ​នេះ បាន​លើក​ឡើង​ថា​​​ប្រជា​ពលរដ្ឋ​គ្រប់​រូប មាន​សិទ្ធិ​ចំពោះ​ការ​បញ្ចេញ​មតិ និង​សេរីភាព​ផ្នែក​សារព័ត៌មាន ​ក៏​ប៉ុន្តែ​សិទ្ធិ​សេរីភាព​ទាំង​​នេះ ​មាន​លក្ខខណ្ឌ​កំណត់ ជា​ពិសេស​ត្រូវ​​​ធ្វើ​ឡើង​ដោយ​ស្របតាមច្បាប់ និង​ធានា​ថា​មិនមាន​ការ​ប៉ះពាល់ដល់​ព្រះ​មហាក្សត្រ ឬ​ស្ថាប័នព្រះមហាក្សត្រ​ជា​ដាច់​ខាត។

Cam1សេចក្តី​ថ្លែងការណ៍​​​​របស់ទីស្តីការគណៈរដ្ឋមន្ត្រី​​នេះ បាន​បញ្ជាក់ពី​ការ​សង្កេត​ឃើញ​ថា​ ​ក្នុង​​ពេល​បច្ចុប្បន្ន ​​ប្រជាពលរដ្ឋ​មួយចំនួន ​បាន​​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញមតិ ​និង​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន ​​​តាមរយៈ​​បណ្តាញ​សារព័ត៌មាន, ​​ជា​ពិសេស​បណ្តាញ​​​សង្គម ​ហ្វេសប៊ុក ​ដោយ​មិនគោរព​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។

រដ្ឋា​ភិបាល​បាន​រំឭក​​​ ប្រជា​ពលរដ្ឋអំពី​​ច្បាប់​នៃ​រដ្ឋ​ធម្មនុញ្ញ មាត្រា៧ និង​មាត្រា​៨ ​ដែល​បាន​ចែង​​ពី​​ព្រះ​រាជ​កិច្ច​​​នៃ​ព្រះ​មហាក្សត្រ ដូច​ជា​ការ​ធានា​ឯកភាព​ជាតិ អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​​​ជា​ដើម ​​ដោយ​ក្នុង​នោះ ​រដ្ឋ​ធម្មនុញ្ញ​បាន​​កំណត់​​មិន​អនុញ្ញាត​​ឲ្យ​​មាន​ការ​​រំលោភ​បំពាន​ ចំពោះ​ព្រះ​មហាក្សត្រ​ឡើយ៕ Cambodia News

Related Articles

Back to top button
Close
Close