ព្រឹទ្ធសភា​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​ទី​១​ព្រឹទ្ធសភា​នៅ​រសៀល​ថ្ងៃនេះ​

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ​ (០៩ មិថុនា ២០១៥) ៖ នៅ​រសៀល ម៉ោង ១៥ៈ០០ នា​ថ្ងៃ​ទី​០៩ ខែមិថុនា​នេះ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​កោះ​ប្រជុំ​ជា​វិសមញ្ញ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ព្រឹទ្ធសភា និង​អនុប្រធាន​ទី​១ ព្រឹទ្ធសភា ក្រោម​អធិប​តេយ្យភាព​របស់ លោក សាយ ឈុំ អនុប្រធាន​ទី​១ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

គួរបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​ប្រធានព្រឹទ្ធសភា និង​អនុប្រធាន​ទី​១​ព្រឹទ្ធសភា បាន​ធ្វើឡើង​បន្ទាប់​ពី​ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា បាន​ទទួលមរណភាព​។ លោក ជា ស៊ីម បាន​ទទួលមរណ​ភាព​​កាលពី​វេលា​ម៉ោង ៣៖៤៥​នាទី រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដោយ​រោគាពាធ​៕

n

 

 

 

 

 

Related Articles

Back to top button
Close
Close