ជប៉ុន​និង​ហ្វ៊ីលីពីន​ធ្វើ​សមយុទ្ធ​ទាហាន​ជើង​ទឹក

ទាហានយាមល្បាតតាមឆ្នេរសមុទ្រប្រទេស ហ្វ៊ីលីពីន និងជប៉ុន បានចាប់ផ្តើមសមយុទ្ធរួម គ្នាមួយ នៅក្រុងម៉ានីល ដើម្បីប្រឆាំងនឹងក្រុមចោរសមុទ្រ។

កងនាវិកជប៉ុនចំនួន ១៨០នាក់ បានមកដល់កំពុងផែក្រុងម៉ានីល ដោយជិះតាមនាវាធំបំផុត របស់ ជប៉ុន។

សមយុទ្ធរយៈពេល៤ថ្ងៃនេះ នឹងរួមបញ្ចូលការបង្រៀនពីច្បាប់ចោរកម្ម,ការហាមប្រាមផ្សេងៗ , របៀបវារៈនៃការចេញទូក និងការហ្វឹកហាត់ពីការជ្រមុជទឹករួមគ្នា។

នៅឆ្នាំនេះ ជប៉ុនធ្លាប់សន្យាផ្តល់ទូក១០គ្រឿងទៅកងយាមល្បាតមាត់សមុទ្រហ្វ៊ីលីពីន ដើម្បី យកទៅយាមល្បាតតាមមាត់ច្រាំងដ៏ធំល្វឹងល្វើយរបស់ប្រទេស នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close