សមត្ថិកិច្ចឆែកឆេរពលរដ្ឋធ្វើដំណើរចូលភ្នំពេញ
ភ្នំពេញ៖ តាំងពីព្រឹកថ្ងៃទី៥ ខែកញ្ញា មានសមត្ថកិច្ចនគរបាលកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ត្រូវចាត់តាំងឲ្យទៅប្រចាំការតាមចំណុចមួយចំនួនតាមដងផ្លូវជាតិ សំខាន់ៗ ដែលតភ្ជាប់ពីតាមខេត្តនានា ចូលមករាជធានីភ្នំពេញ។
មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថឲ្យដឹងថា កម្លាំងចម្រុះទាំងនោះមានភារៈឆែកឆេររកអាវុធដើម្បីការពារ សុវត្ថិភាព នៅគ្រាដែលថ្ងៃធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងខិតជិតមកដល់នៅ ថ្ងៃទី៧ ខែកញ្ញា។
កម្លាំងសមត្ថកិច្ចចម្រុះឆែកឆេររថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ ដែលផ្ទុកមនុស្សច្រើនចូលមករាជធានីភ្នំពេញ។ ការឆែកឆេរនេះធ្វើឡើងចំពេលដែលមានមន្ទិលសង្ស័យថា អាចជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលដើម្បីរារាំងមិនឲ្យពលរដ្ឋនៅ តាមបណ្ដាខេត្តផ្សេងៗ ចូលរួមធ្វើមហាបាតុកម្មអហិង្សាដែលរៀបចំឡើងដោយគណបក្សប្រឆាំង។
បាតុកម្មជាមួយគណបក្សប្រឆាំង៖ «ប្រហែលជាគេមិនឲ្យប្រជាពលរដ្ឋចូលក្នុងក្រុងច្រើនក្នុងថ្ងៃបាតុកម្ម បើតាមខ្ញុំយល់ ព្រោះស្ថានភាពនេះវាមិនដែលមាន»។
កម្លាំងចម្រុះត្រូវបានដាក់ពង្រាយនៅចំណុចសំខាន់ៗក្នុងរាជធានី ភ្នំពេញ ជាពិសេសនៅតាមផ្លូវជាតិចូលមកក្នុងក្រុង ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១។ ផ្លូវជាតិលេខ២ ត្រង់រង្វង់មូលព្រះនារាយណ៍ ក៏មានកម្លាំងចម្រុះប្រមាណជិត ២០នាក់ ប្រចាំការខុសប្លែកសព្វដងដែរ។
ការឆែកឆេររថយន្ត និងសួរនាំអ្នកដំណើរពេលចូលមករាជធានីភ្នំពេញ គឺចំពេលដែលមហាបាតុកម្មអហិង្សារបស់គណបក្សប្រឆាំងនឹងត្រូវធ្វើ ឡើងនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ ប្រសិនបើគ្មានការប្រែប្រួល៕ នាង/Cambodia News