តួលេខបណ្តោះអាសន្ន បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ​ កើនជិត៦ពាន់នាក់ ធៀបឆ្នាំមុន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ កក្កដា ២០១៩) ៖ ​តាមការលើកឡើងរបស់លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាន​ឲ្យដឹង​ថា តួលេខបណ្តោះអាសន្ននៃបេក្ខជនមាន​១១៩,២១៧​នាក់ កើនឡើងជិត៦ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៨ ជសម្រាប់ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬបាក់ឌុបមានដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

សម្រាប់សម័យប្រឡងបាក់ឌុបនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩-២០សីហាខាងមុខនេះ ហើយក្រសួងបែងចែកមុខវិជ្ជាប្រឡងពីរផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យា​សាស្ត្រសង្គម។

ថ្នាក់វិទ្យាសាស្រ្តសង្គមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា , ប្រវត្តិវិទ្យា , ភូមិវិទ្យា , ភាសាបរទេស , គណិតវិទ្យា , សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ។ ផ្នែកវិទ្យាសាស្ត្រមានមុខវិជ្ជា ៖ ប្រវត្តិវិទ្យា , ជីវវិទ្យា , គីមីវិទ្យា , ភាសាបរទេស , អក្សរសាស្ត្រខ្មែរ , រូបវិទ្យា និងគណិតវិទ្យា ។

​ក្រសួងក៏បានកាត់បន្ថយមុខវិជ្ជាពី១០មុខមកត្រឹម៧មុខវិជ្ជាវិញ សម្រាប់សម័យប្រឡងឆ្នាំ២០១៩នេះ ដែល​ការបន្ថយមុខវិជ្ជានេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា ដើម្បីបន្ថយបន្ទុកនិងការខ្វល់ខ្វាយរបស់បេក្ខជន៕

 

Related Articles

Back to top button
Close
Close