​​​​​​​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​​​សម្ភោធ​​​បើក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ដែល​មាន​លក្ខណៈ​ជា​កូរ៉េ

ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​​​សម្ភោធ​​​បើក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​​ដែលខ្លួន​​បាន​ផលិត ដែល​មាន​ម៉ូដែល​ហៅថា Ari-rang ប៉ុន្តែ​មិន​​អាច​​ប្រើ​​អ៊ិនធើរណិត ឬ​ហៅ​ទូរស័ព្ទ​ទៅ​ក្រៅ​ប្រទេស​បានទេ​។

កូរ៉េខាង ​ជើង​​មាន​​បណ្តាញ​​ទូរស័ព្ទ​ដៃ​ តាំង​តែ​ពី​ឆ្នាំ២០០៨ ប៉ុន្តែដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ និង​មាន​​លក្ខខ័ណ្ឌ​តឹង​រឹង។

មេដឹកនាំ​ប្រទេស​​កូរ៉េ​ខាង​ជើង លោក Kim Jong-Un បាន​ទៅ​ទស្សនា​រោង​ចក្រ​ ដែល​ផលិត​ទូរស័ព្ទ​នេះ ហើយ​​បាន​សរសើរ​​​ ដោយ​មាន​ប្រសាសន៍​ថា ទូរស័ព្ទ​នោះ ​មាន​លក្ខណៈ​ជា​កូរ៉េ ​ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់ រួម​ទាំង​​ធានា​​​ចំពោះ​​សន្តិសុខ​សុវត្ថិភាព៕ (Radio Australia)

Related Articles

Back to top button
Close
Close