មេបក្ស​ប្រឆាំង​បានត្រឹម​ពិនិត្យការ​បោះ​ឆ្នោត​ ខណៈ​លោក​ ហ៊ុន សែន មាន​ឱកាសកាន់​សន្លឹក​ឆ្នោត ​

ភ្នំ​ពេញ​៖ លោក ​សម​ រង្ស៊ី មេដឹក​នាំ​​បក្ស​ប្រឆាំង បាន​​ចេញ​​ដើរ​​ពិនិត្យ​​ស្ថានីយ​បោះ​ឆ្នោត​​ជា​ច្រើន នៅ​ក្នុង​​រាជ​ធានី​​ភ្នំពេញ និង​ខេត្ត​​កណ្ដាល ខណៈ​​លោក ​ហ៊ុន សែន អនុ​ប្រធាន​​គណបក្ស​ប្រជាជនកម្ពុជា​ ដែល​កំពុងកាន់​អំណាច​​បាន​កាន់​សន្លឹកឆ្នោត បោះ​​ចូល​​ហឹប និង​​បង្ហាញ​​ម្រាម​ដៃ ប្រាប់​​អ្នក​រាយ​ការណ៍​ព័ត៌​មាន​ថា លោក​​បាន​​បោះ​ឆ្នោត​​រួច​ហើយ​។​

Cam1តាម​ព័ត​មាន​​ លោក ​សម ​រង្ស៊ី ​បាន​ចេញ​ទៅ​កាន់​ស្ថានីយ​បោះឆ្នោត​មួយ​​នៅ​ក្បែរ​​ស្នាក់​ការ​​គណបក្ស​​លោក នៅ​​សង្កាត់​​ចក្រ​​អង្រែ​​លើ តែ​​មិន​​បាន​មាន​លទ្ធ​ភាព ចូល​​គូស​​សន្លឹក​ឆ្នោត ដូច​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នោះ​​ទេ។ តែ​​លោក​​បាន​​ប្រាប់​​អ្នក​រាយ​ការណ៍​ព័ត៌​មាន​ថា ​លោក​​រីក​រាយ ដោយ​ឃើញ​​ប្រជា​ពលរដ្ឋ​​បាន​​ចេញ​​ទៅ​​បោះ​ឆ្នោត ដោយ​​មាន​​ស្មារតី​ជាតិ។​

ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ដែល​ដើរ​ចេញ​ពីរ​យន្ត​​ដ៏​​ទំនើប​​ហើយ​​មាន​​ទឹក​​មុខ​ញញឹម ទៅ​កាន់​​ការិយា​ល័យ​​បោះ​ឆ្នោត​មួយ​​​នៅ​​ក្រុង​​តាខ្មៅ មិន​​បាន​មាន​ប្រសាសន៍​​ទៅ​កាន់​​អ្នក​រាយ​ការណ៍​​ព័ត៌​​មាន​ទេ ខណៈ​លោក​សម​ រង្ស៊ី ត្រូវ​បាន​ប្រជា​​ពលរដ្ឋ​​ជាច្រើន​ជា​​យុវជន បាន​សាទរ តែ​​ឥស្សរ​ជន​​ទាំង​ពីរ សុទ្ធ​តែ ត្រូវ​បាន​អ្នក​កាសែត ផ្ដិត​យក​​​​រូប​រៀងៗ​​ខ្លួ​ន។

​តែ​នៅពេល​​លោក​​ទៅ​ដល់​ការិយាល័យ​មួយ នៅ​វត្ត​សន្សំ​កុសល្យ​​រាជ​ធានី​​ភ្នំ​ពេញ មាន​​សកម្ម​ជន​​គណបក្ស​ប្រជាជនកម្ពុជា បួន​ប្រាំ​​នាក់​​តាម​​ឆាឆៅ​លោក។ តែ​​ក្រោយ​ត្រូវបាន​ធូរស្រាល​​នៅពេល​មាន​អ្នកគាំទ្រ​លោក​រាប់រយនាក់​ ចេញ​មក​ការពារ និង​អបអរ​សាទរ ។​

​ក្រុមអ្នកវិភាគ បានវិភាគថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី និង​​គណបក្ស​សង្គ្រោះ​ជាតិ​របស់ លោក​សម ​រង្ស៊ី អាច​​ដណ្ដើម​​គ្នា ឈ្នះ​​​ក្នុង​ការ​បោះ​ឆ្នោត នៅ​​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣៕ Cambodia News

Related Articles

Back to top button
Close
Close