សាន ​សុម៉ា​លី ​ចង់​បាន​ប្តី​

Cambodia News

ព័ត៌មាន​កម្សាន្ត​

ភ្នំពេញ៖ តារា​សម្តែង​ដែល​និយម​បង្ហាញ​ដើមទ្រូង​ដ៏​សិច​ស៊ី​កញ្ញា សាន សុ​ម៉ាលី អះអាងថា ពេល​នេះ នាង​គ្មាន​អ្នកណា​ស្រលាញ់​នោះទេ ហើយ​នាង​ថែមទាំង​និយាយ​បែប​លេងសើច​ថា «សព្វថ្ងៃ ពិបាកចិត្ត​ចង់បាន​ប្តី​ស្ទើរ​ស្លាប់​ទៅហើយ មិនដឹងថា​ពេលណា​មាន​នឹង​គេ ព្រោះ​អ្នកសិល្បៈ​មួយ​ចំនួន​​បាន​រៀបការ​ច្រើន​ហើយ» ។

Cam9ភាពស្ងប់ស្ងាត់​នៅក្នុង​អាជីព​សិល្បៈ​របស់​តារា​សម្តែង​នាង សាន សុ​ម៉ាលី បាន​នាំ​ឲ្យ​លេច​ឮថា នាង​កំពុង​លាក់ខ្លួន​ពួន​សំងំ​សាង​ស្នេហ៍​យ៉ាង​ផ្អែម​ល្ហែម ជាមួយ​បុរស​អាណិកជន​ខ្មែរ អូស្ត្រាលី​ម្នាក់ ដែលមាន​វ័យ​ជាង៤០ឆ្នាំ យ៉ាង​ស្ងាត់កំបាំង។

ទោះយ៉ាងណា ​កញ្ញា សាន សុ​ម៉ាលី ​​បានបញ្ជាក់តាម​ទូរស័ព្ទ​កាល​ពី​ពេល​​កន្លងទៅ ​​ឲ្យ​ដឹងថា ការ​ចុះផ្សាយ​ពី​រឿង​ដែល​លេច​ឮថា នាង​កំពុង​មាន​​ស្នេហា​ជាមួយ​បុរស​អណិកជន​ខ្មែរ​នៅ​អូ​ស្ត្រា​លី​នោះ មិនមែនជា​ការពិត​ទេ។ សុ​ម៉ាលី បានលើកឡើង​ទាំង​សើចតិចៗថា «មាន​ឯណា​បង! បើ​មែន សប្បាយ​ចិត្ត​ស្លាប់​ហើយ គេ​ចេះតែ​ថា​ទេ តើ​ខ្ញុំ​លាក់​ធ្វើ​អី បើ​បាន​សង្សារ​អ្នកមាន​មែន ខ្ញុំ​ប្រាកដជា​បង្ហាញ​ឲ្យ​មហាជន​ដឹង​មិន​ខាន» ។

ទន្ទឹមនឹង​ការច្រានចោល​ព័ត៌មាន​ថា មិនមាន​ជាប់​ពាក់ព័ន្ធ​ស្នេហា​ឆ្លង​ទ្វីប​នោះ សាន សុ​ម៉ាលី បាន​សម្តែង​ការមិនសប្បាយចិត្ត ចំពោះ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន។ នាង​បាន​លើកឡើងថា « មានពេលខ្លះ អ្នកព័ត៌មាន​មួយចំនួន​ចុះផ្សាយ​រឿង​របស់ខ្ញុំ មិន​ទាំង​បានធ្វើ​បទ​សម្ភាស​ជាមួយ​ខ្ញុំ​ផង ដោយ​គេ​អះអាងថា ទូរស័ព្ទ​មក​ខ្ញុំ​មិន​ចូល​ជាដើម ប៉ុន្តែ ខ្ញុំ​មិនដែល​ដូរ​លេខ​ទូរស័ព្ទ​នោះទេ ហើយ​ព័ត៌មាន​ខ្លះ ខ្ញុំ​ពិបាក​នឹង​ទទួលយកបាន​ណាស់»៕ ​ស.រ

Cam0Cam4Cam1

Related Articles

Back to top button
Close
Close