​នី ​មុន្នី​នាថ ​គិតលុយជាធំ​

Cambodia News

ភ្នំពេ​ញ​​​៖ ​ខ​ណះ​ពេ​លដែ​ល​តា​​រា​មួ​យ​ចំនួ​ន​បា​ន​ស​ម្រេ​ច​ចិ​ត្ត​​ភ្ជា​ប់​​ពា​ក្យ និ​ង​មួ​យ​ចំ​នួ​ន​ទៀ​ត​ព្រ​មទទួ​​ល​យក​ផ្កា​ស្លា​ជា​ផ្លូ​វ​កា​រ​នោះ ​ប៉ុ​ន្តែ​ស​ម្រា​ប់​​​តា​រា​ស​ម្តែ​​ង​ខ្មៅ​ស្រ​អែម​ស្រ​ស់​នា​ង នី​ ​មុ​ន្នី​នាថ​ ​ដែ​ល​កំ​ពុ​ង​តែ​ឆក់យ​ក​តំ​ណែ​ង​តួឯ​ក​ជា​បន្ត​ប​ន្ទា​ប់នោះ​ហា​ក់​នៅ​មិ​ន​​ទា​​ន់លេ​ច​លឺ​ពី​គម្រោ​​ង​ចូ​ល​រោ​ង​កា​រ​នៅឡើ​យ​ទេ​ បើ​ទោះ​បី​ជា​មុ​ន​នេះ​មាន​ពា​ក្យ​ច​ចាម​​ថា​ ​នាង​​កំ​ពុង​ត្រៀ​ម​ភ្ជា​ប់ពា​ក្យក៍ដោយ​។

6ត្រឹមមួ​យរយះ​ចុងក្រោ​យនេះ ​នី ​មុន្នីនា​ថ ត្រូ​វបា​នគេមើ​ល​ឃើញ​​​​ថានាង​កំពុង​តែឡើ​ងកូដ​យ៉ាងខ្លាំ​ងនៅក្នុ​ងដំណើ​រជីវិ​ត​លើវិ​ថីសិល្បះ ​បន្ទាប់​​ពីនាង​បាន​ទទួលតំ​ណែងតួ​ឯកជា​បន្ត​បន្ទា​ប់មិន​ចាញ់​តារាស​ម្តែងនា​ង សា​រ៉ាយ ​សក្ខណាឡើ​យ។ភា​ពជោគ​ជ័យនៅ​ក្នុងអា​ជីពនេះ​អាចជាមូ​លហេតុ​មួយច​ម្បងដែ​លធ្វើឲ្យតា​រាសម្តែ​ងសម្បុរ​ស្រអែម​ស្រស់​ដែល​ពូកែ​បង្ហូ​រ​ទឹ​កភ្នែ​ក​រូ​បនេះហា​ក់មិន​ទាន់ច​ង់ទ​ទួលយ​កផ្កា​ស្លា​​ពីបុរ​សណា​ម្នាក់​នៅ​​ក្នុងពេ​លនេះឡើ​យ បើ​ទោះបី​ជានាង​សារ៉ាយ​ សក្ខណា​ គ្រោង​នឹងចូ​លរោង​ការនៅ​ចុងឆ្នាំ​២០១៣​ខាងមុ​ខនេះក៍​ដោយ​។

អ្ន​កស្រី​ភាលី​ ​ម្តាយ​នី​ ​មុនី​នាថ​​ ​បានអះ​អាង ថា​ រហូត​មក​ដ​ល់​ពេ​លនេះ​កូ​ន​រ​ប​ស់អ្ន​ក​ស្រី​នៅ​មិន​ទា​ន់​គិត​រឿ​ង​គូ​ស្រក​រនៅ​ឡើ​យ​ទេ​ ​ខ​ណះ​ដែ​ល​អា​ជី​ព​សិ​ល្បះ​រ​ប​ស់​នា​ង​កំពុ​ង​តែ​បោះ​ជំ​ហាន​ទៅ​មុ​ខ​នោះ​។​ ​អ្ន​ក​ស្រីប​ន្ត​ថា​ ​រឿង​រៀបកា​រស​ម្រាប់​នី ​​មុ​ន្នី​​នា​ថ​ ​គឺ​​អាច​កើ​ត​ឡើ​ង​នៅ​ក្នុ​ង​រង្វ​ង់​២​-៣​ឆ្នាំ​ខា​ង​មុ​ខ​ទៀ​ត​ ​ព្រោះ​ថា ​កូន​រ​​បស់​អ្ន​ក​​ស្រី​ចង់​ប្រ​ឡូ​ក​នៅក្នុ​ង​អាជី​ព​សិ​ល្បះឲ្យ​បា​ន​យូ​រប​ន្តិ​ច​។​ ទោះ​ជាយ៉ា​ង​ណា​អ្ន​កស្រី​ទ​ទួ​​លស្គា​ល់​ថា​ ​នី​ ​មុ​ន្នី​​នាថ​ ​មាន​​គេទា​ក់​ទ​ង​មក​​ច្រើ​ន​តែ​នា​ង​នៅ​មិ​ន​ទា​ន់ឆ្លើ​យ​ត​ប​ជា​វិ​ជ្ជមា​ន​ណា​មួ​យ​ទៅ​កា​ន់​បុ​រ​សណា​ម្នា​ក់​នៅឡើ​យ​​ទេ​។​ អ្ន​ក​ស្រី​ ​ភា​លី​ ​​បាន​ប​ញ្ជាក់ថា​​ ​រឿ​ង​អា​ណា​គ​ត​កូ​នស​ម្រា​ប់​អ្នក​ស្រី​គឺ​​មិន​បា​ន​ជ្រៀ​ត​ជ្រែ​ក​ឡើយ​ ​ប្រ​សិ​​ន​បើកូ​ន​ស្រ​ឡា​ញ់​អ្ន​ក​ណា​នោះ​គឺ​អ្ន​ក​ស្រី​មិ​នជំ​ទា​​ស់ឡើ​យ​​ ​គ្រា​ន់​តែ​ក្នុង​នា​ម​ជា​ម្តា​យ​អ្ន​ក​ស្រីត្រឹ​​មតែ​ជួ​​យ​​មើ​ល​បន្ថែ​ម​ពី​លើ​ប៉ុណ្ណោះ​។​

​យ៉ា​ង​ណា​ក៍​ដោ​យ​រ​ហូត​​ម​ក​ដ​ល់​ពេ​ល​នេះកូ​ន​រ​បស់​អ្ន​ក​ស្រី​នៅ​​មិន​ទា​ន់​គិ​ត​ពី​បញ្ហា​គូស្រក​រ​នាពេ​​ល​នេះ​ឡើ​យ ​ដោ​យ​សារ​តែ​កា​រងា​រ​សិល្បះ​រ​ប​ស់នា​ង​កំ​ពុង​តែ​ម​មាញឹ​ក​ស្ទើ​រដ​ក​ឃ្លា​មិន​បា​ន​។អ្ន​ក​ស្រី​បញ្ជា​ក់​ប​ន្ថែម​ថា​ ​នី​ មុ​ន្នី​នា​ថ ​កំ​ពុ​ង​តែជា​ប់​កុ​ង​ត្រាថ​ត​ខ្សែ​ភា​ពយ​ន្ត​ចំ​នួន​២​រឿ​ង​ក្នុង​ពេ​ល​តែ​មួយ​ ​ហើ​យកុ​ង​ត្រា​ដែ​លនា​ង​មិ​ន​អា​ចទៅ​ណាបា​ននោះ​គឺ​កា​រ​ថ​តខ្សែ​ភា​ព​យ​ន្តភា​គ​ឲ្យ​ផលិ​ត​ក​ម្ម​ខ្មែ​រមេ​គ​ង្គ​ដែ​ល​មាន​រ​យះ​ពេ​លជិ​ត​មួ​យ​ឆ្នាំ។​ ​អ្ន​ក​ស្រីប​ន្ថែ​ម​ថា ​ទ​ន្ទឹ​មនិ​ង​កា​រ​ទ​ទួល​យ​ក​សំ​ណើរ​ថ​ត​រឿ​ង២​ក្នុ​ង​ពេ​ល​តែ​មួ​យនេះក៍មា​នផ​លិ​តក​ម្ម​មួយ​ផ្សេ​ង​ទៀត​បា​ន​មក​ទា​ក់​ទង​ឲ្យ​នី​ ​មុន្នី​នា​ថ​ ​ថត​ផ​ង​ដែ​រ ​ប៉ុ​ន្តែ​ដោ​យ​សា​រ​តែ​មិ​នអា​ច​ដ​ក​ឃ្លា​បា​ននោះ​នា​ង​អា​ច​នឹ​ង​ច្រាន​ចោ​ល​នូ​វ​សំ​ណើរ​មួ​យ​នេះ​វិ​ញ​។

​អ្ន​ក​ស្រី​ប​ញ្ជា​ក់ថា​ ​កា​រ​ងា​រ​សិល្បះ​បា​ន​ធ្លាក់​ម​ក​ជា​ប​ន្ត​ប​ន្ទា​ប់នេះ​ធ្វើ​ឲ្យ​កូន​អ្ន​ក​ស្រី​មិន​អា​ច​គិ​តរឿ​ង​ស្នេ​ហានៅ​ក្នុ​ង​ពេ​ល​នេះ​ឡើយ​ ​បើ​ទោះ​បី​ជា​មាន​បុរ​ស​មួ​យ​ចំ​នួ​នបា​ន​ម​ក​ទា​ក់​ទ​ង​ជា​ប​ន្តប​ន្ទា​ប់​យ៉ា​ង​ណា​ក៍ដោ​យ​។​ ​ម្យ៉ា​ង​ទៀត​កូ​ន​រប​ស់​អ្ន​ក​ស្រី​មា​នភា​រះ​កិ​ច្ច​ដើ​ម្បី​រ​កប្រា​ក់​ប​ង់​លំ​លោះ​ថ្លៃផ្ទះ​ឲ្យ​បា​នរួ​ច​សិ​ន​ មុ​ន​ពេ​ល​ដែល​នា​ង​ស​ម្រេ​ច​ចិត្ត​ទ​ទួ​ល​ស​យក​ផ្កា​ស្លា​ពី​បុរ​ស​ណា​ម្នា​ក់នោះ​។​

​អ្ន​កស្រី​បា​ន​អះ​អា​ង​បន្ថែ​ម​ថា​ ​ប្រ​សិន​បើ​នី​ ​មុន្នី​នា​ថ​ ​មាន​ពិ​ធី​ភ្ជាប់​ពា​ក្យ​ ​ឬ​ក៍រៀ​ប​កា​រនៅ​ថ្ងៃ​ណា​នោះ​ គឺ​អ្ន​ក​ស្រី​នឹ​ងមិ​ន​លា​ក់​បាំង​ឡើ​យ​៕​ ​​ស.រ

2345

Related Articles

Back to top button
Close
Close