ឌុច ​សោភា ​សង្ស័យ ​ឧកញ៉ា ​តាម​ហួង​ហែង​ស្នេហ៍​

សារព័ត៌មាន​​ Cambodia News/

1ភ្នំពេញ (០៣ កក្កដា ២០១៤) ៖ ការវិលត្រឡប់ មករកអាជីពសិល្បៈ ជាថ្មីម្តងទៀត រ​ប​ស់​អ​តី​ត​តា​រាសម្តែង រូប​ស្រស់​មានងារ ជា អ្នកមេម៉ាយកូនមួយ អ្នកនាង ឌុច សោភា បាន​ធ្វើ​ឲ្យ​ភ្ញា​ក់​​ផ្អើ​ល​ ពេញពិភពសិល្បៈ ស្របពេលដែលរឿង ស្នេហាថ្មីៗ កំពុងតាមរុំព័ទ្ធរូបនាង នៅ​តែ​ជា​ម​ន្ទិ​ល​នៅឡើយ ។

ចុងក្រោយនេះ ក្រោយពីបញ្ចប់ ចំណងអាពាហ៍ពិពាហ៍ ជាមួយអតីតស្វាមី កា​ល​ពី​អំ​ឡុ​ង​ឆ្នាំ​​២​០​១២ ស្រាប់តែលេចឮដ៏រសើប ថាមាន ឧកញ៉ាម្នាក់ កំពុងតាមសុំស្នេហ៍ឌុច សោភា ប្រ​ជែ​ង​បុ​​រស​​វ័យកណ្តាលម្នាក់ អាណិកជនក្រៅ ប្រទេស ។

ផ្អែកតាមប្រភព ពីចង្កោមសិល្បៈ បានខ្សឹបខ្សៀវគ្នាថា មួយរយៈពេលនេះគេតែង ​ឧ​ស្សា​ហ៍​ឃើ​ញ​ ​អ្ន​កមេម៉ាយ ឌុច សោភា ជិះរថយន្ត Range Rover 2012 តម្លៃជាង១០ ម៉ឺនដុល្លារ ដោយ​មា​​ន​អង្គរក្ស២នាក់ តាមការពារនាង ហើយអ្នកតាមការពារនោះ ត្រូវបានគេដឹងថា ជាអង្គរក្សផ្ទាល់ របស់ឧកញ៉ាម្នាក់ កំពុងតាមស្រឡាញ់អ្នកនាង ឌុច សោភា។

ប្រភពបាននិយាយបន្តថា តាមរយៈការបង្ហាញ ភាពស្តុកស្តម្ភ ទាំងរថយន្តស៊េរីទំនើប និង ការ​ប្រើសប្រាស់ សម្ភារៈមានតម្លៃថ្លៃៗ ពីសំណាក់តារាសម្តែង នាង ឌុច សោភា ពេលនេះ បាន​ក្លាយទៅជារឿងមួយ ដែលគេសង្ស័យថា ទំនងម្ចាស់ស្នេហ៍ បុរសទ្រព្យស្តុក ងា​រ​ជា​​ឧ​កញ៉ា​នៅ​​ពី​ក្រោ​យ​ខ្នង នៃភាពហ៊ឺហារ ទាំងនេះ៕

23

Related Articles

Back to top button
Close
Close