ជីជី​ ត្រូ​វ​បាន​បញ្ឈប់​តំណែង​ជា​ពិធី​ការិនី​នៅ ​CTN​

សារព័ត៌មាន​​ Cambodia News​/

GGភ្នំពេញ (១៦ មិថុនា ២០១៤) ៖ ប្រភព​ក្រៅ​ផ្លូវការ​មួយ​បាន​បង្ហើប​ឱ្យ​ដឹងថា  តារា​​សម្តែង និង​ពិធី​ការិនី​ដ៏មាន​ប្រជា​ប្រិយ​​ភាព​មួយ​រូប​ក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN នាង​ ជីជី ត្រូវបាន​គេបញ្ឈប់​ពី​បុគ្គលិក​របស់ ស្ថា នីយ​ទូរទស្សន៍ ​មួយ​នេះ​ហើយ ខណៈ​ពេលដែល​​តារា​រូប​នេះ​បាន​អវត្ត​មាន​ក្នុង​កម្ម​វិធី​សំខាន់ៗ​ដែល​ធ្លាប់​យិត​យោង​ប្រជាប្រិយ​ភាព​របស់​នាង​​មាន​រហូត​មកដល់​បច្ចុ​ប្បន្ន​ ។

ជីជី បាន​អវត្ត​មាន​ពីតំណែង​របស់​ខ្លួន​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN ​យ៉ាងគួរ​ឱ្យ​ភ្ញាក់​ផ្អើល បើ​សូម្បី​តែ​កម្ម​វិធី​រាត្រី​កំសាន្ត​ដែល​នាង​ធ្លាប់​​កាន់​មក​ជា​មួយ​នោះ ក៏​មិន​មាន​វត្ត​មាន​របស់​នាងដែរ ធ្វើ​ឱ្យ​ទស្សនិក​ជន​ដាក់​ការ​សង្ស័យ​ថា នាង​ទំនង​ជា​​មាន​បញ្ហា​​ជា​មួយ​ថ្នាក់​ដឹក​​នាំ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​​​មួយ​នេះ​ជា​មិនខាន ។

បើ​យោង​តាម​ប្រភពពី​អ្នក​ធ្វើ​ការ​​នៅ​ក្នុង​ស្ថានីយ​​ទូរទស្សន៍​ CTN បាន​បង្ហើប​ឱ្យ​ដឹងថា តាម​ពិត​ជីជី មិន​បាន​ទៅ​ណា​​ឆ្ងាយ​ពីស្ថានីយ​ទូរទស្សន៍​​មួយ​នេះ​ឡើយ ពោលគឺ​នាង​គ្រាន់​តែ​ចង់​ដកឃ្លា​មួយ​រយៈ​ប៉ុណ្ណោះ ។

ប្រភព​ខាង​លើ​នេះ បាន​បញ្ជាក់ថា ជីជី មិន​ចង់​ធ្វើការ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​ផ្តាច់​មុខឡើយ ដោយ​នាង​ចង់​ធ្វើ​ជា​ពិធី​ការិនី​ឯក​រាជ្យ​ម្នាក់​ដូច​ទៅ​នឹង​នាង ឌួង ហ៊្សូរីដា ដែលអាចបម្រើ​ការ​ងារ​​បានគ្រប់​ទី​កន្លែង ។

យ៉ាងណា​ក៏ដោយ ប្រភព​ខាង​លើ​នេះ មិន​អាច​បញ្ជាក់​បាន​ទេថា ជីជី​អាចនឹង​ទៅ​បម្រើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ណា​ផ្សេង​ទៀត​នៅឡើយ​ទេ ប៉ុន្តែ​តារា​រូប​នេះ ទំនង​ជា​​រយាលបន្តិច​ហើយ​ពីស្ថានីយ​ទូរទស្សន៍ CTN ៕

281150248_624804907540247_284497330_n (1)gg03

Related Articles

Back to top button
Close
Close