ឈិត សុជាតា យីអ៊ុនឡើងខ្ពស់

សារប័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២១ សីហា ២០១៥) ៖ កញ្ញា ឈិត សុជាតា ពិធីការនី​ និងជាអ្នកជំនួញវ័យក្មេង ដ៏ជោគជ័យម្នាក់ មួយរយៈពេល ចុងក្រោយនេះ   ហាក់ដូចជា ឡើងយីអ៊ុនខ្ពស់ ព្រោះតែនាងទទួលបាន ទាំងការងារសិល្បៈ ជាពិធីការនី ច្រើន ហើយជំនួញផ្ទាល់ខ្លួន ដែលជាក្រុមហ៊ុន ទេសចរណ៍ ឈ្មោះថា S.T.A (Socheata Travel Tour) ​ក៏មានដំណើរការ យ៉ាងរលូន ជាលំដាប់ផងដែរ។

សព្វថ្ងៃនេះ នាងរវល់ច្រើន លើមុខជំនួញ ក្រុមហ៊ុនទេសចរណ៍ របស់នាង ដែលស្ទើរតែ រកពេលសម្រាក មិនបាន។ ប៉ុន្តែនាងនៅតែ សប្បាយចិត្ត ក្នុងការបង្កើតជំនួញនេះ ព្រោះថា វាអាចចិញ្ចឹមនាង ដល់ចាស់បាន។

ទោះបីជាការងារសិល្បៈ និងការរកស៊ី របស់ កញ្ញា ឈិត សុជាតា មានការមមាញឹក យ៉ាងណាក៏ដោយ ក៏នាងមិន ដែលភ្លេច ពីរឿងថែរក្សាសម្ផស្ស នោះទេ គឺនៅតែ ក្មេងជាងវ័យដដែល ហើយក៏មាន អ្នកគាំទ្រភាគច្រើន បានសរសើរកញ្ញាថា ទាំងឆ្លាតលើការងារ និងទាំងស្រស់ស្អាត គឺបានទាំងព្រម តែម្តង៕

3

21

 

 

Related Articles

Back to top button
Close
Close